ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ ដែលធ្វើជាអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង ពេញដោយថាមពល និងទទួលបានប្រជាប្រិយភាពខ្ពស់ ដោយបានបន្សល់នូវស្នាដៃជាច្រើនក្នុងអាណត្តិរបស់លោកក្នុងនាមជាអភិបាលស្រុកកន្លងមក ពេលនេះ លោកត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា អភិបាលរងខេត្តសៀមរាប។
បើតាមអនុក្រឹត្យ ចេញនៅថ្ងៃទី៣០ ខែសីហា ដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល គឺបានសម្រេចតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ គឺលោកសុខ ថុល លោកស្រី ម៉ននី រង្សី លោក ឃឹម ហ្វីណង់ និងលោក យុន លីនណេ៕
