រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១០៩ ចុះថ្ងៃទី ០៧ កុម្ភៈ ២០២២ ដោយបានត្រាស់បង្គាប់តែងតាំង លោក ឡាវ វ៉ាន់ ជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
មុនឡើងឋានៈនេះ លោក ឡាវ វ៉ាន់ ជាឧត្តមសេនីយ៍ទោក្នុងក្របខណ្ឌយោធា (យោងព្រះរាជក្រឹត្យកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ) និងមានតួនាទីជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០។ លោក ឡាវ វ៉ាន់ ក៏ត្រូវជាស្វាមីរបស់អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាអគ្គនាយិកាក្រុមហ៊ុនជាច្រើនដូចជា ទឹកបរិសុទ្ធ វីតាល់ ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ ផងដែរ៕