ខេត្តកណ្ដាល៖ ពីធីប្រកាសចូលកាន់មុខតំណែង អភិបាលថ្មី នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល គឺលោក ឃឹម សំភារ ត្រូវបានធ្វើឡើងជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមាន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
គូសបញ្ជាក់ថា លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល មកជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួស លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ២ ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល៕
