សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការ​ផ្តល់​តម្លៃ​ឱ្យ​ខ្លួន​ឯងគឺ​ជា​​ពេល​វេលា​មួយ​​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង តាម​ដាន និង​​អប់​រំ​ឱ្យ​បាន​ប្រសើរ​​នូវ​ចំណុច​ដែល​ខ្វះ​ខាត ឬ​ចំណេះ​ជំនាញ​ដែល​ត្រូវ​សម្រួច​បន្ថែម​។ តាម​រយៈ​​ចំណុច​ខ្លះ​ៗ​ខាង​ក្រោម​នេះជា​ការ​ផ្តល់​នូវ​តម្លៃ​ដល់​ខ្លួន​​ឯង​ខ្លះ ក្នុង​ការ​សាង​​ស្ពាន​រឹង​មាំ​មួយ​ទៅ​កាន់​គោល​ដៅ​ខាង​មុខ​ជា​បន្ត​បន្ទាប់​៖

.អត់​ទោស​ឱ្យ​ខ្លួន​ឯង

អ្នក​មិន​មាន​បំណង​ធ្វើ​ឱ្យ​ខុស​នោះ​ទេតែ​ពេល​ខ្លះ​ប្រហែស​​បន្តិច ​ឬ​ភ្លាំង​​ភ្លាត់​បង្ក​ឱ្យ​មាន​កំហុសយ៉ាង​​ណា​មិញ ​បើ​រឿង​ខុស​នោះ​កើត​ឡើង​ហើយ​ក៏​គួរ​ទទួល​​ស្គាល់ និង​ហ៊ាន​ទទួល​។ ទទួល​ដឹង​ថា​កំហុស​កើត​មានគឺ​ជា​​ការ​រំលឹក​ខ្លួន​ឯង​​ឱ្យ​អត់​ឱន​ខ្លួន​ឯង រួច​ព្យាយាម​ម្តង​ទៀត​ទៅ​មុខ​ម្តង​ទៀត​ដោយ​មិន​ប្រមាថ​​​លើ​កិច្ច​ការ ​ឬ​សកម្មភាព​ណា​មួយ។​ ការ​អត់​ទោស​ឱ្យ​ខ្លួន​ឯងដោយ​ក្តី​មេត្តា ជា​​រឿង​ល្អ​មួយ​ផង​ដែរគឺ​ឱ្យ​អ្នក​បាន​រៀន​ពី​កំហុស​​យក​ជា​មូលដ្ឋាន​សម្រាប់​ការ​ដើរ​ទៅ​មុខ​​​​ដោយ​​ការ​ប្រុង​ប្រយ័ត្ន​។

.អនុវត្ត​ការ​ទទួល​ស្គាល់​អំពី​ខ្លួន​ឯង

ពេល​ខ្លះ​អ្នក​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯងដោយ​សារ​គិត​ថា​មាន​អ្វី​ខុស​ក្នុង​ខ្លួន​ ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​ខ្លួន​​ឯង​។អ្នក​អាច​នឹង​ទទួល​មតិ ឬ​​យោបល់​​ផ្សេង​ៗ​ថា របៀប​ឬ​សកម្មភាព​របស់​អ្នក​មិន​គួរ​ជា​ទី​ប្រសើរ​នោះ​ទេដូច​ជា​ការ​​ស្លៀក​ពាក់ឥរិយាបថ​ដេក​ ដើរ​ ឈរ​ អង្គុយដែល​ត្រូវ​សម្រប​សម្រួល​ចូល​ក្នុង​ចំណោម​គេ​ឯង។មែន​ហើយ​ស្ថាន​ភាព​ខ្លះ​គឺ​គប្បី​ត្រូវ​ចេះ​សម្រប​សម្រួល​តាម​កាលៈ​ទេសៈ​ ក្នុង​ចំណោម​គេ​ឯងហើយ​មួយ​វិញ​ទៀតអ្ន​ក​ក៏​មិន​ត្រូវ​ភ្លេច​ពី​ភាព​ជា​ខ្លួន​ឯង​ដែរ​ដែល​មាន​ន័យ​ថាអ្នក​​មិន​ភ្លេច​ពី​តម្លៃ​ខ្លួន​ឯង​ផង និង​ចេះ​សម្រប​ខ្លួន​តាម​កាលៈ​ទេសៈ​ផងជា​តុល្យភាព​មួយ​មិន​អាច​ខ្វះ​បានសម្រាប់​ការ​ឱ្យ​តម្លៃ​ខ្លួន​អ្នក​។

Image

.មាន​ពេល​​ស្តាប់​និង​ជួយ​ខ្លួន​ឯង

នៅ​ពេល​ជីវិត​​ជួប​រឿង​លំបាក​ៗ​ច្រើន​​ព្រម​ៗ​គ្នាធ្វើ​ឱ្យ​អ្នក​រិះ​គន់​ខ្លួន​ហើយ​ពេល​ខ្លះ​​សឹង​តែ​ធ្វើ​ឱ្យ​អ្នក​បោះ​បង់​ខ្លួន​ឯង​ចោលដែល​រឹត​នាំ​ឱ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ទៅ​វិញ​។ ប៉ុន្តែ​ជា​អ្នក​ក៏​ត្រូវ​ចាំ​ថាមនុស្ស​ម្នាក់​ដែល​នៅ​ក្បែរ​អ្នក​ជា​និច្ចគឺ​រូប​អ្នក ហើយ​អ្នក​ដែល​រឹង​មាំ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​នោះក៏​ជា​ខ្លួន​​នេះ​ដែរ។ ដូច​នេះ នៅ​ពេល​ជួប​រឿង​លំបាក​​នានាអ្នក​អាច​ប្រាប់​ខ្លួន​អ្នក​ថាអ្នក​នៅ​ទី​នេះ​ ដើម្បី​ជួយ​ខ្លួន​អ្នកហើយ​អ្នក​អាច​ឆ្លង​កាត់​ការ​លំបាក​នោះ​បាន​។

.នឹក​រលឹក​ដល់បុគ្គល​ដែល​ជា​គំរូ​ល្អ​របស់​អ្នក

​ពេល​ខ្លះ​អ្នក​ក៏​មាន​អារម្មណ៍​ឯកាឆ្ងាយ​ពី​គេ​ដោយ​សារ​អ្នក​ធ្វើ​ខុស​ពី​គេ​បន្តិច ឬ​មួយ​កំហុស​ឆ្គង​ខ្លះ​​​ដែល​កើត​មាន​​​ឡើង​។ យ៉ាង​ណា​មិញ ការ​ជួប​ពេល​វេលា​លំបាក​​ទាំង​នេះអ្នក​ក៏​រក​ជំនួយ​​បានពោល​គឺ​បុគ្គល​ដែល​ជា​គំរូ​អ្នកអ្នក​ដែល​ជា​រៀម​ច្បង​​និង​ធ្លាប់​បង្រៀន​អ្នក​ដោយ​ក្តី​មេត្តា ឬ​អ្នក​ដែល​តែង​ជួយ​​អ្នក​និង​ប្រាប់​នូវ​ចំណុច​ខ្វះ​ខាត​​ត្រូវ​កែ​លម្អ​។ នេះ​ក៏​ព្រោះ​ថាអ្នក​ទាំង​នោះ​យល់​ពី​តម្លៃ​របស់​អ្នកហើយ​ប្រាប់​ណែ​នាំ​អ្នក​ឱ្យ​បាន​ចម្រើន​ទៅ​មុខ និង​តែ​ង​​ជួយ​គាំ​ទ្រ​អ្នក​​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ជា​និច្ច​៕​