សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

លោក​ស្រី​ Kamala Harris ​ជា​អ្នក​នយោបាយ​អាមេរិក និង​​ត្រូវ​បាន​​បោះ​ឆ្នោត​ជាប់​​ជា​សមាជិក​​ព្រឹទ្ធសភានៅ​​ឆ្នាំ​២០១៦ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាជា​​ជន​ជាតិ​ឥណ្ឌា​-អាមេរិកាំង​ ដំបូង​​បំផុត​​ដែល​បម្រើ​ការ​ជា​​សមាជិក​ព្រឹទ្ធសភា​អាមេរិក។ នៅ​​​ក្នុង​ខែ​វិច្ឆិកា២០២០​ថ្មី​ៗ​នេះ លទ្ធផល​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​ប្រធានាធិបតី​​អណត្តិ​ថ្មី​របស់​សហរដ្ឋអាមេរិក ​បាន​បង្ហាញ​ពី​បេក្ខភាព​នៃ​គណបក្ស​​ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើនគឺ​​គណបក្ស​ប្រជាធិបតេយ្យ ដែល​តាម​រយៈ​​​លទ្ធ​ផល​​បោះ​ឆ្នោត​នោះ គឺ​លោក​ស្រីនឹង​ក្លាយ​ជា​​អនុប្រធានាធិបតី​​ស្រ្តី​ដំបូង​​បង្អស់​ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក ក្នុង​អណត្តិ​របស់​លោក ​Joe Biden ដែល​នឹង​ក្លាយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ផង​ដែរ​។

យ៉ាង​ណា​មិញ​ក្រឡេក​ទៅ​មើលរឿង​រ៉ាវ​មួយ​ចំនួន ​ដែល​ជា​មេរៀន​ជីវិត​ដែល​យើង​អាច​រៀន​សូត្ រពី​លោក​ស្រី​ជន​ជាតិ​អាមេរិក​កាត់​អាស៊ី ​​​រូប​នេះតាម​រយៈ​​​គំរូ​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត ​របស់​​លោក​ស្រី​ដូច​ខាង​​ក្រោម​៖

១.លោក​ស្រី Kamala Harris ជា​ស្រ្តី​ដំបូង​គេ​​ ជាប់​ឆ្នោត​ជា​អនុប្រធានាធិបតី​តាម​រយៈ​គណបក្ស​របស់​ខ្លួន​​ដែល​ទទួល​បាន ​លទ្ធផល​ជោគ​ជ័យ​ក្នុង​ការ​​បោះ​ឆ្នោត​នៃ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខភាព​​ប្រធានាធិបតី​អាមេរិក​។ ហើយ​នេះ ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​និង​​ជា​ការ​ផ្លាស់​ប្តូរ​ថ្មី ក្នុង​រយៈ​ពេល​២៤៤​ឆ្នាំនៃ​ប្រវត្តិ​សាស្រ្ត​អាមេរិក។

២.លោក​ស្រី​​គឺ​អនុប្រធានាធិបតី​ស្រ្តីជាប់​ឆ្នោត​​ដំបូង​គេ៖ កន្លង​មកមាន​តែ​ស្រ្តី​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​​បាន​ជ្រើស​​ជា​បេក្ខភាព​អនុប្រធានាធិបតី គឺ​លោក​ស្រី GeraldineFerraro ក្នុង​ឆ្នាំ​១៩៨៤​ និង​លោក​ស្រី SarahPalin ក្នុង​ឆ្នាំ​២០០៨។ ប៉ុន្តែ​​គណបក្ស​របស់​អ្នក​ទាំង​ពីរ​ពុំ​ទទួល​បាន​ជោគ​ជ័យ ឡើយ​ដែល​មាន​ន័យ​ថាអ្នក​ទាំង​ពីរ ​ពុំ​បាន​កាន់​តំណែង​ជា​អនុប្រធានាធិប​តី​នោះ​ទេ។​

៣.លោក​ស្រី ​Kamala ក៏​មាន​​ដើម​កំណើត​ពី​គ្រួសារ​ដែល​មាន​ឪពុក​​​​​ជន​ជាតិ​ចាម៉ៃកា ជា​សាស្រ្តាចារ្យ​បង្រៀន​នៅ​ សាកលវិទ្យាល័យStandford និង​ម្តាយ​​ជន​ជាតិ​​​ឥណ្ឌាគឺ​ជា​អ្នក​ការ​ទូត។ ប៉ុន្តែ​​ឪពុក​ម្តាយ​របស់​លោក​ស្រី បាន​លែង​លះ​គ្នាតាំង​ពី​លោក​ស្រី​នៅ​វ័យ​​៥​ឆ្នាំ។ ហើយ​លោក​ស្រី និង​ប្អូន​ស្រី(ឈ្មោះ​Maya) ​ត្រូវ​បាន​លោក​ស្រី ShyamalaGopalan Harris ​ជា​ម្តាយ​ធម៌និង​ជា​អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​បាន​យក​មក​ចិញ្ចឹម ហើយ​ពេល​នេះលោក​ស្រី​ និង​ប្អូន​ស្រីសុទ្ធ​សឹង​ជា​អ្នក​ដឹក​នាំ​ក្នុង​នយោបាយ។

៤.ក្រៅ​ពី​អាជីព​ជា​អ្នក​នយោបាយលោក​ស្រី ​ក៏​ជា​អ្នក​ពូកែ​ធ្វើ​ម្ហូប​ផង​ដែរ។ គេ​អាច​ឃើញ​ក្នុង​វីដេអូ​បណ្តាញ​សង្គម​របស់​អ្នក​ស្រីសុទ្ធ​សឹង ​ជា​​ស្នា​ដៃ​ធ្វើ​ម្ហូបហើយ​លោក​ស្រី​ក៏​ធ្លាប់​​មាន​មុខ ​ក្នុង​កម្មវិធី​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូបក្នុង​Youtubeផង​ដែរ​។ បន្ថែម​ពី​នោះ គេ​ឃើញ​​លោក​ស្រីក៏​ចេះ​លេង​តន្រ្តី​ជា​កម្សាន្ត​បាន​ល្អ​បង្គួរ​ ផង​ដែរ​។

៥.លោក​ស្រី ​Kamala ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ទាំង​សៀវភៅ​សម្រាប់​កុមារ និង​សៀវភៅ​ទូ​ទៅ​​ទៀត​ផង​។

៦.លោក​ស្រី​ Kamala បាន​រៀន​សូត្រ​ច្រើន​ពី​ម្តាយ​ចិញ្ចឹម​របស់​​​លោក​ស្រីហើយ​​ជា​រឿ​យ​ៗ ​អ្វី​ដែល​លោក​ស្រី​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ម្តាយ​នោះ ​គឺឃ្លា​​មួយ​ដែល​លើក​ឡើង​ថា​៖"អ្នក​អាច​ជា​អ្នក​ទី​មួយ​ធ្វើ​​​​រឿង​ផ្សេង​ៗប៉ុន្តែ​​ក៏​ប្រាកដ​ថាយើង​​ពុំ​​មែន​ជា​អ្នក​ចុង​ក្រោយ​​នោះ​ទេ" ដែល​សម្តៅ​លើ​ការ​ជម្រុញ​ទឹក​ចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​ៗ​​ផង​ដែរ។​

៧. លោក​ស្រីអនុប្រធានាធិបតី​​ខាង​លើក៏​ធ្លាប់​បាន​ជួយ​អភិវឌ្ឍ​កម្មវិធី​​មួយ​ចំនួន​ ដែល​ជួយ​កុមារ​​ចៀស​​ពី​ការ​រំលោភ​បំពាន​ និង​ការ​កេង​ប្រវ័ញ្ច​ពល​កម្ម​ផង​ដែរ៕ ​​​​​​​​​​​​​

លោកស្រី Kamala Harris ​កាលនៅវ័យកុមារ (អាវលឿង)

លោកស្រី Kamala Harris ​កាលនៅវ័យកុមារ (អាវលឿង)