សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នា​ថ្ងៃ​​​​អបអរ​ទិវា​​​​នារី​អន្តរជាតិ​​​៨​មីនា ឆ្នាំ​២០២១​ អត្ថបទ​ក្រមា​​ប៉ុស្តិ៍​មួយ​នេះ​​ ក៏​សូម​លើក​ឡើង​​​ពី​​នារី​៣​រូបដែល​​បាន​រួម​ចំណែក​ក្នុង​សង្គម​តាម​រយៈ​ការ​ច្នៃ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ទៅ​ជា​ប្រយោជន៍​​​ក្នុង​សង្គម ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​​នូវ​ការ​រាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​​កូវីដ​-១៩។ តោះ​!​ទៅ​ដឹង​ថា​តើ​ពួក​​គេ​បាន​ធ្វើ​អ្វី​ខ្លះ​?​

.កញ្ញា​ Avesta Rastan មក​ពី​សហរដ្ឋអាមេរិក

​មាន​វ័យ​២៥​ឆ្នាំហើយ​មាន​តួ​នាទី​ជា​អ្នក​​សម្រប​សម្រួល​រូប​​​ក្រាហ្វិក​វិទ្យាសាស្រ្តនៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ នៅ​ពេល​ផ្ទុះ​ការ​រាល​ដាល​នៃ​ជំងឺ​នេះ ដោយ​នាង​សម្គាល់​ឃើញ​ថាពុំ​មាន​រូប​​បែប​ព័ត៌មាន​ច្រើន​ទេដែល​បង្ហាញ​ពី​របៀប​ដែល​មេរោគ​កូវីដ​-១៩​ចម្លង​ទៅ​មនុស្ស​។ ដូច​នេះកញ្ញា​ដែល​មាន​​ដើម​កំណើត​អ៊ីរ៉ង់​កាត់​កាណាដា​រូប​នេះបាន​ច្នៃ​ជំនាញ​របស់​ខ្លួនគូរ​ចេញ​នូវ​​រូប​ផ្ទាំង​ព័ត៌មាន​ក្នុង​​កម្រិត​បច្ចេក​ទេស​វេជ្ជសាស្រ្ត​​​ជួយ​ដល់​សាធារណជន​អាច​ស្វែង​យល់និង​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​កូវីដក៏​ដូច​ជា​របៀប​ការពារ​ខ្លួន​។ 

Image

ស្នាដៃ​របស់​កញ្ញា​សញ្ជាតិ​អាមេរិក​រូប​នេះបាន​ទទួល​ការ​អារម្មណ៍​និង​គាំ​ទ្រ​ច្រើន​ពី​សាធារណ​ជន​រហូត​​ដល់​​វេទិការ​សេដ្ឋ​កិច្ច​ពិភព​លោក (World Economic Forum) ចែក​រំលែក​​ស្នា​ដៃ​របស់​នាងហើយ​រហូត​ដល់​​មាន​គម្រោង​ស្នើ​សូម​ឱ្យ​បកប្រែ​ស្នាដៃ​​នាង​ជា​​ភាសា​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​ផ្សព្វ​ផ្សាយ​ទៅ​សង្គម​ឱ្យ​យល់​ដឹង ​និង​ទប់​ស្កាត់​នូវ​វីរុស​ផ្លូវ​ដង្ហើម​ដែល​កំពុង​យាយី​ពិភព​លោក​នេះ​។

Image

“អ្នក​​អាច​ចូល​រួម​​ជួយ​បាននូវ​គ្រប់​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​" នេះ​ជា​សម្តី​របស់​កញ្ញាAvesta Rastanបាន​លើក​ឡើង​។​​

.លោក​ស្រី​​វេជ្ជបណ្ឌិត Radhika Patnala មក​ពី​ប្រទេស​អាល្លឺម៉ង់

លោក​ស្រី​វេជ្ជបណ្ឌិត​គឺ​ជា​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​សិក្សា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ហើយ​ក៏​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​Sci-Illustrate។

Image

មាន​កំណើត​​នៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​សឹង្ហបុរី និង​អូស្រ្តាលី មុន​​នឹង​មក​រស់​នៅនិង​​បម្រើ​ការងារ​នៅ​អាល្លឺម៉ង់ លោក​ស្រី​​និយាយ​ថាផ្នែក​មួយ​ដ៏​មាន​ន័យ​លើ​​អាជីព​វិទ្យាសាស្រ្ត​របស់​លោក​ស្រី​នោះ​​គឺ​ការងារ​ដែល​ពាក់​ព័ន្ធក៏​ដូច​ជា​បន្ថែម​ពី​លើ​​កិច្ច​ការ​វិទ្យាសាស្រ្ត​នោះ​។ ជាក់​ស្តែង​ ក្រុមហ៊ុន​របស់​លោក​ស្រីគឺ​បាន​ផលិត​នូវ​រូប​ភាព​រចនា​ឡើង​​ទៅ​តាម​តម្រូវ​​ការ​អតិថិជន​ក្នុង​ផ្នែក​វេជ្ជសាស្រ្ត​ តែ​បន្ថែម​ពី​លើ​នោះលោក​ស្រី​បាន​បង្កើត​​ចេញ​ជា​រូប​ភាព​​​​បង្ហាញជា​ទម្រង់​លម្អិត​​អំពី​របៀប​ដែល​មេរោគ​កូវីដចូល​ទៅ​នឹង​ប្រតិកម្ម​​នៅ​ក្នុង​រាង​កាយ​មនុស្ស​យើង​។

 ដោយ​សារ​លោក​ស្រី​ធ្វើ​ការ​ក្នុង​វិស័យ​ពិសោធ​នៅ​ឡា​បូ​ដូច្នេះ​រូប​ភាព​​រចនា​ឡើង​​របស់​លោក​ស្រី​មាន​ភាព​លម្អិត​និង​ស៊ី​ជម្រៅ​ជា​​រូប​ព័ត៌មាន​មាន​ប្រយោជន៍ ​​ហើយ​ត្រូវ​បាន​​​​​​​គម្រោង​ផ្សេង​ៗទាក់​ទង​ដើម្បី​ផលិត​ជា​រូប​ភាព​​ជា​ដំណាក់​កាលៗ​​បន្ថែម។​លោក​ស្រី​ផ្ទាល់​ក៏​បាន​បង្ហាញ​ភាព​រីក​រាយក៏​ព្រោះ​ស្នាដៃ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ការងារ​ក្នុង​ឡាបូ​ពិសោធ​វិទ្យាសាស្រ្ត​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​​បាន​យល់​ដឹង​ពី​តម្លៃ​កិច្ច​ការ​ទាំង​នោះ​។

Image

“ជំងឺ​រាត​ត្បាត​​នេះធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​​ភ្ញាក់​រលឹក​"។នេះ​បើ​​តាម​លោក​ស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​។

.កញ្ញា​ Nujuum Hashi មក​ពី​ប្រទេស​សូម៉ាលី

មាន​អាយុ​២៦​ឆ្នាំកញ្ញា​ Nujuum Hashi ​ធ្លាប់​បាន​កើត​កូវីដ​-១៩កាល​ពី​ដើម​ឆ្នាំ​២០២០​កន្លង​ទៅ។ទោះ​បី​កូវីដ​-១៩​​ចូល​​រាង​កាយ​នាង​មែនប៉ុន្តែ​​វា​មិន​​អាច​បំផ្លាញ​​គោល​ដៅ​កិច្ច​ការ​​​ជា​ប្រយោជន៍​របស់​ Hashi​ នោះ​ទេ។

Image

មុន​​ឆ្លង​កូវីដ​-១៩​ កញ្ញា​ Nujuum Hashi​ គឺ​ជា​​បុគ្គលិក​ពេទ្យ​ដែល​ត្រូវ​ទៅ​បម្រើ​ការ​នៅ​ប្រទេស​កេន​យ៉ាង។ក្រោយ​ពី​ពេល​​ដឹង​​ថា​បាន​ឆ្លង​កូវីដត្រូវ​ដាក់​ដោយ​ឡែកនិង​​សម្រាក​​​ព្យាបាល​ខ្លួនប៉ុន្តែ​Hashi​ បាន​បន្ត​កិច្ច​ការ​មាន​ប្រយោជន៍ដោយ​ប្រើ​សមត្ថភាព​គូរ​រូប​របស់​នាងបង្ហាញ​ទៅ​ដល់​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោកពី​បទ​ពិសោធន៍​​ដែល​បាន​ជួប​ក៏​ដូច​ជា​របៀប​ថែ​រក្សា​ខ្លួន​និង​ប្រុង​ប្រយ័ត្ន​ពី​មេរោគ​​ផ្លូវ​ដង្ហើម​នោះ។ កិច្ច​ការ​​មាន​ប្រយោជន៍​បាន​អប់​រំ​ណែ​នាំ​ប្រជាជន​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​និង​​ជា​កម្លាំង​សំខាន់​ដែល​ចូល​រួម​ជា​មួយ​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ទប់​ស្កាត់នូវ​ជំងឺ​ផ្លូវ​ដង្ហើម​​សកល​នេះ​។ 

Image

Image

Nujuum Hashi​ និយាយ​បែប​នេះ​ថា​"បើ​ខ្ញុំ​អាច​​ត​តាំង​ប្រឆាំង​នឹង​កូវីដ​-១៩​បានអ្នក​​ឯ​​ទៀត​​ក៏​អាច​ធ្វើ​បាន​ដែរ​"៕​​​​​​

ប្រភព៖ BBC

​​​​​​​​​