ខាងក្រោមនេះអាចជាបទពិសោធន៍សម្រាប់លោកអ្នកដែលធ្លាប់ឆ្លងកាត់រឿងនេះ ហើយវាពិតជាពិបាកបើចង់ផ្លាស់ប្ដូរការងារដែលធ្លាប់មានបទពិសោធន៍នៅកន្លែងចាស់រាប់ឆ្នាំ៖
១. តើពេលណា ដែលអ្នកត្រូវផ្លាស់ប្ដូរការងារ
អ្នកមិនអាចធ្វើការសំរេចចិត្តបានលឿន ដោយមិនគិតពីវាទេ។ប្រសិនបើអ្នកជួបរឿងអាក្រក់ ឬជាសប្តាហ៍អាក្រក់នោះ មិនមានន័យថា អ្នកត្រូវលាឈប់ពីការងារចាស់ហើយចាប់ផ្តើមរកការងារថ្មីឡើងវិញទេ។
អ្នកត្រូវតែមើលទៅពីរបីឆ្នាំមុន មើលមិត្តរួមការងារមើលពីដំណើរការនៃការរីកចម្រើននៅថ្ងៃខាងមុខនៅស្ថាប័នបច្ចុប្បន្ន ឬនិយាយទៅកាន់មនុស្សដែលមានតួនាទីដូចគ្នានៅក្នុងក្រុមហ៊ុនផ្សេង ហើយប្រសិនបើវាគ្មានទាក់ទាញអ្នកឬធ្វើឲ្យអ្នករំភើបទេ ប្រហែលជាដល់ពេលដែលត្រូវពិចារណាលើការផ្លាស់ប្តូរការងារនោះ។
២. តើអ្នកផ្លាស់ប្តូរទៅរកការងារអ្វី
នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុត។តើអ្នកប្តូរទៅរកការងារ ដែលអ្នកពិតជាងប់ងល់ចង់ធ្វើ ឬអ្នកប្តូរទៅការងារដែលអ្នកពូកែមែនទេ? ប្រសិនបើអ្នកមានសំណាងអ្នក នឹងរកឃើញទាំងពីរ។ សាកល្បងនិងនិយាយជាមួយមនុស្ស ដែលបានឆ្លងកាត់ការផ្លាស់ប្តូរការងារស្រដៀងគ្នា ឬកំពុងធ្វើការនៅក្នុងមុខតំណែង ដែលអ្នកកំពុងពិចារណា។ ការនិយាយទៅកាន់មនុស្សកាន់តែច្រើនអាចឲ្យអ្នករកឃើញជម្រើសនៃការសម្រេចចិត្តដ៏ល្អ។
៣. តើដំណើរការយ៉ាងម៉េចដើម្បីផ្លាស់ប្តូរអាជីព?
មុខជំនាញមួយចំនួនដូចជា ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម គឺមានភាពងាយស្រួលដល់ការផ្លាស់ប្តូរអាជីពប៉ុន្តែការពិតទៅក្រុមហ៊ុនភាគច្រើន ជ្រើសរើសបុគ្គលិក តែងពិនិត្យពីបទពិសោធន៏កន្លងមកដែលពាក់ព័ន្ធដល់ការងារបច្ចុប្បន្ន។
អ្នកត្រូវការរៀបចំខ្លួន ឲ្យស្របទៅនឹងតួនាទីនិងក្រុមហ៊ុនដែលអ្នកកំណត់គោលដៅ។មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើដូចនេះ គឺមើលទៅលើបទពិសោធមុនដែលអ្នកធ្លាប់មាន ដោយគូសបញ្ជាក់ពីចំនុចដែលពាក់ព័ន្ធសម្រាប់តួនាទីថ្មី ដែលអ្នកកំពុងសម្លឹងមើល និងការភ្ជាប់បណ្តាញជាមួយមនុស្សដែលត្រឹមត្រូវជាមួយមុខងារថ្មីរបស់អ្នក៕