រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនវិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន៖
១/ អនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba លេីថ្នាលបច្ចេកវិទ្យាកម្ពុជា ដេីម្បីលេីកកម្ពស់ការនាំចេញ, ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។
២/ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។
៣/ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។