រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា។
ក្រុមការងារនេះគឺមាន ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍៕


