រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណរដ្ឋមន្រ្តី បានប្រគល់ភារកិច្ចឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង។
ការចាត់វិធានការផ្លូវច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានដកហូតដីរដ្ឋទំហំ ២.១០០,៦៦ហិកតា ស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង នេះបើយោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរទន្លេសាប ដើម្បីការពារដីរដ្ឋក្នុងតំបន់ព្រៃលិចទឹកនេះឲ្យមាននិរន្តរភាព៕


