រួបភាពក្នុងខេត្តឧត្តរមានជ័យថ្ងៃ ០៧ មេសា ២០២០

រួបភាពក្នុងខេត្តឧត្តរមានជ័យថ្ងៃ ០៧ មេសា ២០២០

នៅខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង និងរបួសមនុស្ស០៥នាក់ ស្រី០៤ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង។​ នេះបើតាមសេចក្ដីរាយការណ៍ ពីក្រសួងធនធានទឹក និងឧតុនិយម  នាព្រឹកថ្ងៃ៨ មេសា ២០២០។

ក្រសួង ក៏បានរាយការណ៍ពីផលប៉ះពាល់ ដោយសារខ្យល់កន្រ្តាក់ នៅខេត្តឧត្តរមានជ័យនេះ មានដូចជា ៖ របួសធ្ងន់០២នាក់ ស្រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ របើកដំបូល២០ខ្នង ធ្លាក់ពីជើងតាង០៤ខ្នង ខូចខាតទាំងស្រុង០៣ខ្នង ខូចខាតម៉ូតូ០១គ្រឿង ខូចខាតគោយន្តកន្រ្តៃ០១គ្រឿង។

ចំនែកនៅខេត្តកំពង់ស្ពឺ ខ្យល់កន្រ្តាក់ ក៏បានបណ្ដាលឲ្យមានការ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋជាង ៤០ខ្នង នៅស្រុកឧដុង្គ ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ ដែលហេតុការនេះបានកើតឡើង វេលាម៉ោង៥ ថ្ងៃទី៧ នេះដែរ។

សូមបញ្ជាក់ដែរថា ក្រសួងធនធានទឹកនិងឧតុនិយម បានផ្ដល់ដំណឹងពីការព្យាករអាកាសធាតុ កាលពីថ្ងៃទី៧ កន្លងមក ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៃបាតុភូតខ្យលកន្រ្តាក់នេះ៕

រូបភាពក្នុងខេត្តឧត្តរមានជ័យ ថ្ងៃ០៧ មេសា ២០២០

រូបភាពក្នុងខេត្តឧត្តរមានជ័យ ថ្ងៃ០៧ មេសា ២០២០

រូបភាពក្នុងខេត្តកំពង់ស្ពឺ ថ្ងៃ ០៧ មេសា ២០២០

រូបភាពក្នុងខេត្តកំពង់ស្ពឺ ថ្ងៃ ០៧ មេសា ២០២០