ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះសារដោយបានបង្ហាញពីគម្រោងកែលម្អរង្វង់មូលលោកតាដំបងក្រញូង។
តាមការរៀបរាប់របស់លោកអភិបាលខេត្ត រង្វង់មូលលោកតាដំបងក្រញូង ដែលមានទីតាំងស្ថិតក្នុងទីរួមខេត្តបាត់ដំបង នឹងត្រូវរៀបចំកែលម្អអោយបានស្អាតបាត និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះ អោយបានល្អសមជាទីកន្លែងសក្ការៈរបស់បងប្អូនទាំងអស់គ្នា៕


