យើងគ្រប់តែងចង់បានលទ្ធផលល្អ មិនថាទាំងកិច្ចការឬគោលដៅក្នុងជីវិត។ ជាមួយគ្នានេះ ការរក្សាកិច្ចការសកម្មដើម្បីទទួលប្រសិទ្ធិផលគឺជារឿងមួយដែលត្រូវមាន ដើម្បីដល់លទ្ធផលដែលចង់បាន។ដើម្បីរក្សាភាពសកម្ម ក៏ដូចជាទឹកចិត្តបន្ត ទោះជួបឧបសគ្គខ្លះក៏ដោយ ដូចនេះវិធីខ្លះៗអាចជួយអ្នក ក្នុងសកម្មភាពប្រចាំថ្ងៃដែលអ្នកអាចយកទៅពិចារណាដូចខាងក្រោម៖

. ចាប់ផ្តើមថ្ងៃថ្មីដោយសកម្មនឹងភាពវិជ្ជមាន

អ្នកនិពន្ធល្បីរបស់កាណាដាលោក Robin Sharma បាននិយាយថា “បើអ្នកឈ្នះ(សកម្ម)ចាប់ពីពេលព្រឹកឡើងនោះអ្នកនឹងឈ្នះពេញមួយថ្ងៃ”។ ពិតមែនលទ្ធផលស្រាវជ្រាវក៏បានបង្ហាញដូចការលើកឡើងនេះនៅពេលដែលអ្នកបង្កើតទម្លាប់ល្អៗនៅពេលព្រឹក នោះអ្នកនឹងមានទំនុកចិត្តសម្រាប់ប្រឈមដោះស្រាយនឹងឧបសគ្គផ្សេងៗក្នុងពេលបន្ទាប់ពេញមួយថ្ងៃ។ អាចចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដោយការស្តាប់ ឬមើលឯកសារដែលជម្រុញទឹកចិត្តនិងគោលដៅរបស់អ្នក ធ្វើសមាធិ អានសៀវភៅល្អៗ ឬមួយលំហាត់ប្រាណជាដើម និងស្តាប់PodcastsដែលមានContent ល្អៗជាដើម។ ទាំងនេះនឹងជួយអ្នកឱ្យឃើញលទ្ធផល។ 

Image

. ទម្លាប់ហាត់ប្រាណ

អ្នកដឹងទេ? ការហាត់ប្រាណ ចលនារាងកាយដុតកាល់ឡូរី គឺពិតជារឿងសំខាន់មួយផ្នែកក្នុងជីវិត។ ការសិក្សាក៏បានបង្ហាញថាវាមិនមែនគ្រាន់តែធ្វើឱ្យរាងកាយអ្នកសមសួនល្អនោះទេ តែថែមទាំងជួយបង្កើនទំនុកចិត្តនិងអារម្មណ៍ល្អៗដល់អ្នកទៀតផង។

. ទៅតាមអ្វីដែលអ្នកស្រលាញ់

តើអ្នកពេញចិត្តហ្នឹងការងារឬការរកស៊ីអ្នកដែរឬទេ? បើមានពេលខ្លះអ្នកមិនសប្បាយចិត្តប៉ុន្តែក៏នៅតែមានវិធីដោះស្រាយបាន បើអ្នកស្វះស្វែង។ អ្នកអាចរកសកម្មភាពថ្មីឬចូលរួមឱកាសកិច្ចការថ្មីៗ ដែលអាចបង្រៀនអ្នក ក៏ដូចជាផ្តល់នូវបទពិសោធថ្មីៗបន្ថែម។ ដូចនេះ អ្នកនៅតែអាចអភិវឌ្ឍទៅលើការងារប្រចាំថ្ងៃ ដោយមិនធុញនឹងសកម្មភាពដដែលៗពេក។ ត្រឡប់មកវិញ អ្នកអាចរៀនចាប់ផ្តើមសកម្មភាពថ្មីៗ ហើយទទួលបានលទ្ធផលថ្មីៗបន្ថែមហើយវានឹងជម្រុញអ្នកសកម្ម ក្នុងមួយថ្ងៃ។

. រៀនសមាធិ

​មិនថាចាប់ផ្តើមជាមួយនឹង Apps បង្រៀន ឬមួយថ្នាក់សមាធិ Yoga ឬមួយសិក្ខាសាលាបង្រៀនឱ្យអនុវត្តទោះបី៣ ទៅ៤នាទី លំហាត់សមាធិ គឺមានឥទ្ធិពលក្នុងសកម្មភាពប្រចាំថ្ងៃ។ការសិក្សាបានបង្ហាញថា អ្នកដែលសមាធិជាប្រចាំ គឺមានលទ្ធផលល្អទាំងរាងកាយនិងផ្លូវចិត្ត ដោយហេតុថា ពួកគេមានសមត្ថភាពស្គាល់ខ្លួនឯងយ៉ាងប្រសើរនិងស្មារតីផ្តោតល្អជាប្រចាំ។

. បង្កើតបរិស្ថានជុំវិញខ្លួនល្អ

ចំណុចនេះចង់សម្តៅទៅលើបរិស្ថានរស់នៅជុំវិញខ្លួនមិនថាកន្លែងរស់នៅ កន្លែងការងារ អ្នកគប្បីជ្រើសរើស និងស្វែងរកបានសមរម្យ។ ទាំងអ្នកនៅក្បែរក៏គួរយល់ថា ពួកគេជាអ្នកលើកទឹកចិត្ត ឬមួយអ្នកដែលបង្កបញ្ហាភាគច្រើន។បែរមកវិញ យើងអាចរៀនជ្រើសរើសបរិយាកាសជុំវិញខ្លួនដែលល្អ ក៏ដូចជានៅក្បែរអ្នកដែលមានគំនិតល្អៗមិនបង្កបញ្ហាជាដើម។ ដូចនេះអ្នកអាចនឹងសកម្មច្រើនទៅនឹងអ្វីដែលអ្នកចង់បាន ពិសេសនៅក្នុងបរិស្ថានជុំវិញអ្នកដែលប្រកបដោយបរិយាកាសល្អ និងសកម្ម៕