សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ខេត្តសៀមរាប៖ ប្រកាសពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត​​ដែលបានទៅហាងកាហ្វេ លឹង្គ១០០០។ 

អ្នកទាំងពីរនោះមានឈ្មោះ៖

១- ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើង ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០  កាលពីថ្ងៃទី ១៨មីនា ២០២១។

២- លោក ពុធ សំអាត អាយុ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០  កាលពីថ្ងៃទី ២៣មីនា ២០២១។

អាជ្ញាធរសៀមរាបអំពាវនាវអ្នកពាក់ព័ន្ធ សូមផ្ដល់ព័ត៌មានមកកាន់លេខ ០១២ ៩៥៥ ៤៧៤៕