ក្រោយពីការប្រកួតជជែកដេញដោល ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមក ក្នុងកម្មវិធី ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២០ វគ្គជម្រុះជុំទី១ ដើម្បីឈានចូលជុំទី២ របស់ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃ ២៦ កក្កដា ២០២០ នេះ បានប្រកាសលទ្ធផល ដោយមានអ្នកឈ្នះចំនួន៨ ក្រុម មកពី៨វិទ្យាល័យផ្សេងៗគ្នា ដូចខាងក្រោម៖
លើប្រធានបទទី១៖ ការអប់រំលើបុរសពាក់ព័ន្ធនឹងសមភាពយេនឌ័រ គឺជាកត្តាចម្បង នាំឲ្យមានការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ។
ជាការប្រកួតរវាង សិស្សវិទ្យាល័យអារីហ្សូន (ក្រុមស្រប) និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (ក្រុមបដិសេធ) ហើយជាលទ្ធផលបង្ហាញថា " សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (ក្រុមបដិសេធ)" ជាអ្នកឈ្នះ ។
លើប្រធានបទទី២៖ កត្តាអំណានគឺជាចំណុចអាទិភាពដែលធ្វើឲ្យការសិក្សាទទួលភាពជោគជ័យ
ជាការប្រកួតរវាង វិទ្យាល័យ ចំណេះដឹងទូទៅនិងបច្ចេកទេសហ៊ុនសែន ជម្ពូវ័ន (ក្រុមស្រប) និងវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំរោង(ក្រុមបដិសេធ) ។
លទ្ធផលបង្ហាញថា “ វិទ្យាល័យ ចំណេះដឹងទូទៅនិងបច្ចេកទេសហ៊ុនសែន ជម្ពូវ័ន (ក្រុមស្រប)” ជាអ្នកឈ្នះ ។


ប្រធានបទទី៣៖ "ការងារស្ម័គ្រចិត្ត គួរតែត្រូវបានដាក់ជាកាតព្វកិច្ចសម្រាប់សិស្សវិទ្យាល័យ" ។ ជាការប្រកួតរវាង ក្រុមសិស្ស វិទ្យាល័យព្រះយុគន្ធរ (ក្រុមស្រប) និង វិទ្យាល័យបឹងប្រិយ៍ (ក្រុមបដិសេធ)។
ជាលទ្ធផលបង្ហាញថា ក្រុមសិស្ស វិទ្យាល័យបឹងប្រិយ៍ ជាអ្នកឈ្នះ ។


ប្រធានបទី៤៖ "លំហូរចូលវប្បធម៌បរទេសធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានលើផ្នត់គំនិតយុវជនកម្ពុជា"
ជាការប្រកួតវោហាសព្ទរវាង ក្រុមសិស្សមកពី វិទ្យាល័យ ហ៊ុនសែន ប៊ុនរានី វត្តភ្នំ(ក្រុមស្រប) និងក្រុមសិស្សមកពី វិទ្យាល័យ វេស្ទើនអន្តរជាតិ(ក្រុមបដិសេធ)។
ជាលទ្ធផលបង្ហាញថា ក្រុមសិស្សមកពី វិទ្យាល័យ ហ៊ុនសែន ប៊ុនរានី វត្តភ្នំ ជាក្រុមឈ្នះ។


ប្រធានបទី៥ ការគោរពច្បាប់ចរាចរណ៍គឺជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ជាការប្រកួតដេញដោល រវាង ក្រុមសិស្សមកពី វិទ្យាល័យ ព្រែកថ្មី(ក្រុមស្រប) និងក្រុមសិស្សមកពី វិទ្យាល័យ ទួលទំពូង (ក្រុមបដិសេធ)។
ជាលទ្ធផល បង្ហាញថា ក្រុមសិស្សមកពីវ វិទ្យាល័យ ទួលទំពូង ជាក្រុមឈ្នះ។


ប្រធានបទី៦៖ ការបង្កើនតម្លៃការផាកពិន័យគឺយន្តការចម្បង ក្នុងការកាត់បន្ថយបញ្ហាចរាចរណ៍នៅកម្ពុជា
ជាការប្រកួតដេញដោល រវាង ក្រុមសិស្សមកពី វិទ្យាល័យ ព្រែកលៀប(ក្រុមស្រប) និង ក្រុមសិស្សមកពី វិទ្យាល័យ សុវណ្ណភូមិ (ក្រុមបដិសេធ) ។
ជាលទ្ធផល បង្ហាញថា ក្រុមសិស្សមកពី វិទ្យាល័យ ព្រែកលៀប ជាអ្នកឈ្នះ៕


ប្រធានបទទី៧៖ ការផ្ដល់សេវាសាធារណៈបានត្រឹមត្រូវគឺជាយន្តការដ៏មានប្រសិទ្ធិភាពជម្រុញឲ្យមានការអភិវឌ្ឍន៍នៅមូលដ្ឋាន
ការការប្រកួងរវាងក្រុមសិស្សមកពី វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ (ក្រុមស្រប) និងក្រុមសិស្សមកពី វិទ្យាល័យ អន្តរទ្វីបអាមេរិកាំងសាខាទួលគោក (ក្រុមបដិសេធ) ។
ជាលទ្ធផលបង្ហាញថា ក្រុមសិស្សមកពី វិទ្យាល័យ អន្តរទ្វីបអាមេរិកាំង សាខាទួលគោក ជាអ្នកឈ្នះ។


ប្រធានបទទី៨ ៖ កម្ពុជា គួរលើកតម្កើងអាជីវកម្មខា្នតតូច និងមធ្យមដើម្បីកាត់បន្ថយភាពអត់ការងារធ្វើ
ជាការប្រកួងដេញដោល រវាងក្រុមសិស្សមកពី វិទ្យាល័យ ពងទឹក (ក្រុមស្រប) និងក្រុមសិស្សមកពី វិទ្យាល័យ ជាស៊ីមសាមគ្គី (ក្រុមបដិសេធ)។
ជាលទ្ធផល ក្រុមសិស្សមកពី " វិទ្យាល័យជាស៊ីមសាមគ្គី (ក្រុមបដិសេធ)" ជាអ្នកឈ្នះ។


