សម្រាប់គ្នាយើងដែលមានប្លាស្ទិកប្រើរួចហើយមានបំណងបោះចោល តែចង់ជួយដល់បរិស្ថាន ដោយមិនបំពុលទឹក ដី ឬខ្យល់ (ដោយការដុតប្លាស្ទិក) អាចទំនាក់ទំនងទៅកាន់ សហគ្រាសផលិតឥដ្ឋអេកូ Eco-Bricks បាន។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃបើតាមការឱ្យដឹងពីសហគ្រាសខាងលើនេះ គឺមានទទួលសំណល់ប្លាស្ទិក ដែលមានដូចជាថង់ប្លាស្ទិកកញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ ដែលជាសំណល់ប្លាស្ទិកស្ងួត។សម្រាប់សំណល់ទាំងនោះ នឹងត្រូវដាក់បញ្ចូលក្នុងម៉ាស៊ីនកិនឱ្យតូចល្អិតសម្រាប់ជាវត្ថុធាតុដើម ក្នុងការផលិតចេញជាឥដ្ឋអេកូដែលមិនបំពុលទៅដល់បរិស្ថាននិងរួមចំណែកជួយដល់សោភ័ណភាពទីកន្លែងផ្សេងៗដោយការមិនរាយប៉ាយសំណល់ប្លាស្ទិក។
សម្រាប់អ្នកដែលមានសំណល់ប្ទាស្ទិកច្រើនអាចទាក់ទងទៅកាន់សហគ្រាសនេះតាមរយៈអាសយដ្ឋាន នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលឬអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទរបស់សហគ្រាសផ្ទាល់៖ 093 21 44 66/ 085 22 44 66/ 090 22 44 66។
គួររំលឹកដែរថាផលិតផលប្លាស្ទិកត្រូវបាននាំយកមកប្រើប្រាស់នៅកម្ពុជានៅប្រមាណ២៥ឆ្នាំកន្លងទៅ នេះបើតាមប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP។ ហើយផលិតផលប្លាស្ទិកត្រូវបានគេដឹងថា វាបង្កផលប៉ះពាល់ច្រើនមិនថាសុខភាពបរិស្ថាន ជាលក្ខណៈសកលទៀតផង។ តាមរយៈទិន្នន័យពី UNDP ក្រុមអ្នកវិទ្យាសាស្រ្តព្យាករណ៍ថាការផលិតប្លាស្ទិកលើពិភពលោកចាប់់ពីបច្ចុប្បន្ននេះ រហូតដល់ឆ្នាំ២០៥០នឹងអាចឈានដល់ ចំនួនមួយពាន់លានតោនក្នុង/១ឆ្នាំដែលនេះ បានជម្រុញឱ្យប្រជាពលរដ្ឋពិភពលោក ចូលរួមយកចិត្តទុកដាក់កាត់បន្ថយលើបញ្ហាជាសកលនេះផងដែរ៕