រាជធានីភ្នំពេញ៖ ប្រទេសចិន ក្រៅពីបញ្ជូនក្រុមគ្រូពេទ្យជំនួយទាំង៧នាក់ក៏បាននាំមកនូវសម្ភារៈបរិក្ខារពេទ្យជាច្រើន មកជាមួយផងដែរ។
សូមបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់ ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ។
ចំនែកឯ សម្ភារៈវេជ្ជសាស្រ្តមួយចំនួន ដែលចិនផ្ដល់ដល់កម្ពុជា មកជាមួយមានដូចជា៖
១៖ ស្រោមដៃចំនួន៧០០០
២៖ ម៉ាសវ៉ះកាត់ ចំនួន៥៨០០០
៣៖ ម៉ាសវេជ្ជសាស្រ្តចំនួន ៥៥០០០
៤៖ ម៉ាស N95 ចំនួន៥០០០
៥៖ មួក ចំនួន១៨៥០០
៦៖ គម្របស្បែកជើង ចំនួន១៣០០
៧៖ អាវអ៊ាម ចំនួន១៣០០
៨៖ សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០
៩៖ របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩
១០៖ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៉ីនហ្វ្រារ៉េត ចំនួន៥០
១១៖ វ៉ែនតាសុវត្ថិភាព ចំនួន២២៨០។
គ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិ កម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕