យើងតែងតែឃើញមានមនុស្ស ធ្វើដំណើរចុះឡើងតាមដងផ្លូវ ​ក៏ដូចជាក្នុងការិយាល័យខ្លះ បុគ្គលិកមួយចំនួន រកពេលអង្គុយគ្មាន ។

ជាក់ស្ដែង ការរវល់មិនមែនអាចបង្កើតបានជាផលិតភាពមួយ ដែលល្អប្រសើរនោះទេ បើអ្នកមិនដឹងគោលដៅច្បាស់លាស់ថាទៅកន្លែងណា។

ខាងក្រោមនេះ​ជាការបែងចែកឱ្យឃើញពី​ភាព​ខុស​គ្នា​រវាងអ្នករវល់​ និងអ្នកដែលមានផលិតភាព​។

១. មនុស្ស​ដែល​រវល់​ចង់​ឱ្យគេ​មើល​ទៅ​ ឃើញដូច​ជា​ពួក​គេ​មាន​បេសកកម្ម​មួយ​។ មនុស្ស​ដែល​មាន​ផលិតភាព​មាន​បេសកកម្ម​សម្រាប់​ជីវិត​របស់​ពួក​គេ​។

មនុស្ស​ដែល​រវល់ ​លាក់​ការ​សង្ស័យ​​អំពី​ទិសដៅ​នៃ​ជីវិត​ ​ដោយ​ការ​សម្ដែង​ទំនុក​ចិត្ត​នៅ​ក្នុង​ជំហាន​តូច​របស់​ពួកគេ ដោយភាពមិនច្បាស់លាស់​។ មនុស្ស​ដែល​មាន​ផលិតភាព ​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​មើល​ឃើញ​ពី​ការ​សង្ស័យ​នេះ​នៅ​ក្នុង​ជំហាន​តូច​របស់​គេ​ ដោយ​សារ​ពួក​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ពីទិសដៅ​។


២. មនុស្ស​ដែល​រវល់​ មានអាទិភាពការងារ​ច្រើន​។ មនុស្ស​ដែល​មាន​ផលិតភាព​ កំណត់អាទិភាពការងារតិច

ការដឹងពីអាទិភាពក្នុងជីវិតប្រចាំថ្ងៃ ​គឺពិតជាសំខាន់ណាស់​។ ប្រសិន​បើ​អ្នក​មាន​វិស័យ​អាទិភាពពីរឬបី​​អ្នកបានកំណត់ពី​អាទិភាព​។ តែប្រសិន​បើ​អ្នក​មាន​អាទិភាពដល់ដប់ឬម្ភៃ អ្នកកំពុងតែមាន​ភាព​រាយប៉ាយក្នុងជីវិត​។គោលការណ៍ Pareto និយាយថា ៨០%នៃ​លទ្ធផល​ ​បាន​មក​ពី ២០​% នៃ​សកម្មភាព​របស់​អ្នក​។ មនុស្ស​ដែល​រវល់​នឹង​ព្យាយាម​ធ្វើ​ឱ្យ​​រថយន្តមួយល្អ ​ មនុស្ស​ដែល​មាន​ផលិតភាព ​នឹងបង្កើត​ប្រព័ន្ធ​កាន់​តែល្អ​ប្រសើរ​​សម្រាប់ផលិតរថយន្ត​។


៣. មនុស្ស​ដែល​រវល់​និយាយ​ថា Yes ​យ៉ាង​ឆាប់​រហ័ស​។ មនុស្ស​ដែល​មាន​ផលិតភាព​និយាយ​ថា Yes ​យឺត

និយមន័យ​របស់​លោក Warren Buffet ​គឺ​: «​អ្នក​និយាយ​ថា​ ទេ ​លើរឿងភាគច្រើន "។ ប្រសិន​បើ​អ្នក ​មិន​បាន​និយាយ​ថា "ទេ​"ចំពោះ​រឿង​ជា​ច្រើន ​អ្នក​កំពុង​តែរវល់នឹងការងារតូចៗរាប់រយ ក្នុង​ចំណោម​អាទិភាព​របស់​អ្នក​ដទៃ​។

៤. មនុស្ស​ដែល​រវល់​ផ្តោ​ត​លើ​សកម្មភាព​។ មនុស្ស​ដែល​មាន​ផលិតភាព​ ផ្តោ​ត​លើ​ភាព​ច្បាស់​លាស់​មុន​ពេល​ដែលចាប់ផ្ដើម​សកម្មភាព

ដើម្បីផ្តោ​ត​ទៅ​លើ​សកម្មភាពសំខាន់​ទាំង ២០​% របស់​អ្នក ​អ្នក​ត្រូវ​តែ​មាន​ភាព​ច្បាស់​លាស់​អំពី​អ្វី​ដែល​ជា​សកម្មភាព​នោះ​សម្រាប់​ខ្លួន​អ្នក​។ធនធាន​ល្អបំផុត​ ដែលអ្នកនឹង​ត្រូវ​ដឹកនាំ​ការរស់នៅ​ក្នុង​ជីវិត​ដែល​ល្អ ​គឺ​បទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​អ្នក- ប្រសិន​បើ​បាន​ចងក្រង​ជា​ឯកសារ​ផង​ដែរបានល្អ​។ រក្សា​ទុក​ក្នុងកំណត់​ហេតុ​ប្រចាំ​ថ្ងៃ​និង​ចំណា ៥ នាទី​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ ថ្ងៃ​កន្លង​មក​នេះ​នៅ​លើ​អ្វី​ដែល​បាន​ធ្វើនិងអ្វី​ដែល​មិន​បាន​ធ្វើ ជាមួយនឹង​ពេល​វេលាដែលអ្នកចំណាយ។

៥. មនុស្ស​ដែល​រវល់​បើ​ទ្វារ​ចំហទាំង​អស់ ​។ មនុស្ស​ដែល​មាន​ផលិតភាព​បិទទ្វារ​ជិត

ក្នុង​នាម​ជា​យុវជន​ម្នាក់ ​វា​ជា​ការ​ល្អដែលអ្នកបើកចំហអោយមានជម្រើសច្រើន​។វា​គឺ​ជា​ការ​ល្អ​ដែលអ្នកចង់​ធ្វើ​ដំណើរ​ ​រៀន​ភាសា​ ​ឡើង​ភ្នំ​ចូល​សាកល​វិទ្យា​ល័​យ​និងការ​រស់​នៅ​ក្នុង​ប្រទេស​មួយ​ទៀត​។ ទោះ​យ៉ាង​ណា​ មាន​ចំណុច​មួយ​នៅ​ក្នុង​ជីវិត ​ដែលអ្នកត្រូវ​ការ​ផ្តោ​ត​អារម្មណ៍​ជាជាងមានជម្រើសច្រើន​។


៦. មនុស្ស​ដែល​រវល់​និយាយ​អំពី​របៀប​ដែលពួកគេរវល់​​។ មនុស្ស​ដែល​មាន​ផលិតភាព​ អោយលទ្ធផលជាអ្នកនិយាយ

លោក Stephen Kings ​និយាយ​ថា​: «​អ្នក​និពន្ធ​ម្នាក់​គឺ​ជា​អ្នក​ផលិត​នៃ​ពាក្យ​។ បង្កើត​ពាក្យ​ នោះអ្នក​គឺ​ជា​អ្នក​និពន្ធ​ម្នាក់ ។ មិន​ផលិត​ពាក្យ​: អ្នក​មិន​មែន​ជា​អ្នក​និពន្ធ​»។
 ការ​និយាយ​អំពី​ការ​សរសេរ មិនមែនអ្នកកំពុង​សរសេរនោះទេ​។អ្នក​និពន្ធ​ ​មិន​និយាយ​អំពី​សៀវភៅ​បន្ទាប់​ របស់​ពួកគេ - ពួកគេ​ត្រូវផ្តោ​ត​លើ​ការ​និពន្ធ​។អ្នកខ្លះប្រាប់អ្នកថា ពួក​គេ​នឹង​ធ្វើ - តែសួរថា ​ពួក​គេ បានធ្វើអ្វីខ្លះហើយ​។ ការ​អនុវត្តក្នុងអតីតកាលគឺ​ជា​ការ​ចង្អុល​បង្ហាញ​ដ៏ល្អសម្រាប់ការអនុវត្ត​នា​ពេល​អនាគត​។

៧. មនុស្ស​ដែល​រវល់​ និយាយ​អំពី​ ពេល​វេលា​តិច​តួច​ដែល​ពួក​គេ​មាន​។មនុស្ស​ដែល​មាន​ផលិតភាព បង្កើតពេល​វេលា​សម្រាប់​អ្វី​ដែល​​សំខាន់

ពេលដែលយើងមានលេស​ណា​មួយ ​គឺ​ជា​ពេល​វេលាដែលយើង​មិន​បាន​ចំណាយ​លើ​ការ​បង្កើតអ្វីមួយ​។ប្រសិន​បើ​អ្នក​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​ប្រើ​លេស​ អ្នក​នឹង​មានលេសកាន់តែ​ល្អ ​និង​ល្អ​ប្រសើរ​ជាង​មុន​។ មនុស្ស​ដែល​មាន​ផលិតភាព ​មិន​ប្រើ​ពេល​វេលា​ ​ធ្វើជា​លេស​ ។ មិនធ្វើអ្វីសោះ គឺ​​ល្អ​ប្រសើរ​ជាង​ការ​ធ្វើ​អ្វីមួយដែលមិន​មាន​ការ​តភ្ជាប់​ជាមួយ​នឹង​តម្លៃ​ខ្ពស់​បំផុត​របស់​អ្នក​។


៨. មនុស្ស​ដែល​រវល់មានការងារ​ច្រើន​។ មនុស្ស​ដែល​មាន​ផលិតភាព​ផ្តោ​តលើការងារជាក់លាក់

មនុស្សដែលរវល់ ធ្វើការងារមិនចេះអស់ រត់ទៅនេះបន្តិច ធ្វើនោះមិនហើយ តែសម្រេចជាលទ្ធផលគឺមិនសមនឹងការងារដែលចំណាយ គឺមួយថ្ងៃមិនដឹងបានសាច់ការអ្វីខ្លះ។ មនុស្ស​ដែល​មាន​ផលិតភាព​ដឹង​អំពី​ការ​ផ្តោ​ត​លើអ្វីមូយ។ សម្រេចអ្វីមួយដោយការយកចិត្តទុកដាក់ រួចបន្តដល់ការងារបន្ទាប់។


៩. មនុស្ស​ដែល​រវល់​ ឆ្លើយតប​នឹង​អ៊ីមែលលឿន​។ មនុស្ស​ដែល​មាន​ផលិតភាព​មានពេលច្បាស់លាស់

អ៊ី​ម៉ែ​ល​គឺជា​បញ្ជី​អាទិភាព​របស់​មនុស្ស​ផ្សេង​ទៀត ​ដែល​មិន​មែន​ជា​របស់​អ្នក​។ប្រសិន​បើ​អ្នក​បាន​ឆ្លើយ​តប​គ្រប់​អ៊ីមែល ​អ្នកកំពុងតែប្រើប្រាស់ជីវិតរបស់អ្នកលើរឿងល្អិតៗដែល​បម្រើ​ដល់​​អាទិភាព​របស់​អ្នក​ដទៃ​។


១០. មនុស្ស​ដែល​រវល់ ​ចង់​ឱ្យ​មនុស្ស​ផ្សេង​ទៀត​​រវល់​។ មនុស្ស​ដែល​មាន​ផលិតភាព ​ចង់​ឱ្យ​អ្នក​ដទៃ​ទៀត ​ធ្វើឱ្យ​មាន​ប្រសិទ្ធិ​ភាព

អ្នកគ្រប់គ្រងដែលរវល់ វាស់ម៉ោងនៃ​សកម្មភាព​ អ្នកគ្រប់គ្រងដែលមាន​ផលិតភាពវាស់​ស្ទង់​ទិន្នផល​។ អ្នកគ្រប់គ្រង​ដែលរវល់មិនពេញ​ចិត្តដោយ​ឃើញអ្នក​ផ្សេង​ទៀត​​សម្រាក​​មើល​ឃើញដូច​ជា​ពួក​គេ​មាន​ពេល​វេលា ​ដូចជា​ពួកគេ​រីករាយ​ជាមួយ​ការងារ។ អ្នកគ្រប់គ្រង​ដែលមានផលិតភាព​ចូលចិត្ត​មើល​ឃើញ​អ្នក​ដទៃ​ទៀត ​រីករាយ​ជាមួយ​នឹង​ការងារ​របស់​ពួកគេ ​ចូលចិត្ត​ការ​បង្កើត​បរិស្ថាន​ការងារមួយ​ដែល​អ្នក​ផ្សេង​ទៀត​អាចធ្វើបាន​ល្អ​។


១១. មនុស្ស​ដែល​រវល់ ​និយាយ​អំពី​វិធី​ដែល​​នឹងត្រូវ​ផ្លាស់​ប្តូ​រ​។ មនុស្ស​ដែល​មាន​ផលិតភាព ​កំពុងធ្វើ​ការ​ផ្លាស់​ប្តូ​រទាំងនោះ​។

ចំណាយ​ពេល​វេលា​តិច​ក្នុងការ​និយាយ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ​ហើយ​លះបង់​ពេល​វេលា​ដើម្បី​បង្កើតគំរោង​ជា​ជំហានៗ​។ តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ ដោយ​មិនត្រូវការចាំការសម្រេចិត្តរបស់នរណា​ម្នាក់​?អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ជាមួយ​នឹង​ធនធាន ​ចំណេះ​ដឹង ដែល​អ្នក​មាន?គេ​ឱ្យរង្វាន់​ដល់​អ្នកដែល​ឈប់​និយាយ​ហើយ​ចាប់ផ្តើម​ធ្វើ។ កុំឱ្យ​​ខ្ជះខ្ជាយសក្កានុពលរបស់អ្នក​។ចូរបង្កើត​អ្វី​មួយដែល​អស្ចារ្យ​៕