មនុស្សប្រុសត្រូវបានគេស្គាល់ថា ជាបុរសដើមទ្រូងប្រាំហត្ថ មានភាពអង់អាចក្លាហាន និងមានកម្លាំងខ្លាំងក្លាជាងមនុស្សស្រី។ តែយ៉ាងណាមិញ អ្នកទាំងអស់គ្នាធ្លាប់បានដឹងដែរឬទេថា នៅក្រោយភាពខ្លាំងក្លាទាំងអស់នោះ មនុស្សប្រុសគ្រប់ៗគ្នា ក៏មានចំណុចប្រមាណ៤ប្រការ ដែលជាចំណុចទន់ខ្សោយរបស់បុរស និងមិនសូវមានការបង្ហាញចេញមកក្រៅ។
១.ខ្លាចគ្មានការងារធ្វើ និងធ្វើការងារមិនសម្រេចតាមបំណង
បុរសជាច្រើន នេះជាចំនុចនៃភាពទន់ខ្សោយ ដែលគ្រប់គ្នាមិនដែលបានឃើញគាត់បង្ហាញនោះទេ។ ទោះជាមានការងារ តែមិនអាចផ្គត់ផ្គង់ចំណូលគ្រួសារបាន នឹងអាចធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្ត និងមានការភ័យខ្លាចចំពោះភាពគ្មានការងារធ្វើនេះ ជាងអ្វីទាំងអស់ក៏ព្រោះថា ការខិតខំកន្លងមក រាល់កិត្តិយសដែលទទួលបាន ឬជំនឿជឿជាក់លើសមត្ថភាពខ្លួនឯង គឺតែងតែពាក់ព័ទ្ធជាមួយការចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលផ្ដល់ឲ្យគ្រួសារមួយមានភាពរីករាយ។
កិច្ចការមួយចំនួនដែលគាត់ធ្វើ ច្រើនតែមិនចង់បង្ហាញប្រាប់មនុស្សស្រី លើកលែងតែវានឹងអាចក្លាយជាការពិត ព្រោះហេតុផលថា ពាក្យសំដីរបស់គាត់មិនអាចយកជាការបាន ហើយបើបរាជ័យគឺត្រូវកប់វាចោល ដោយមិនបង្កការលំបាកដល់អ្នកជំុវិញ។
២.ខ្លាចចាស់ និងមានទ្រុឌទ្រោមប្រចាំកាយ
អាចនិយាយថាជាទំនួលខុសត្រូវក្នុងគ្រួសារ បុរសមួយចំនួនធំរមែងតែងតែខ្លាចការធ្លាក់ខ្លួនឈឺចាប់ និងភាពចាស់មុនវ័យមិនអាច ដែលអាចនឹងបាត់បង់នូវសមត្ថភាពក្នុងការរកចំណូលសម្រាប់គ្រួសារ និងបាត់បង់លទ្ធភាពធ្វើអ្វីទៅតាមមហិច្ឆិតារបស់ខ្លួន។
ម្យ៉ាងវិញទៀត ពួកគេក៏មានការព្រួយបារម្ភខ្លាំង ពីការរៀបចំអនាគតគ្រួសារ ព្រោះថាពួកគេអាចនឹងមិនមានពេលវេលាច្រើន ក្នុងការរួមរស់នៅជាមួយភរិយានិងកូន នៅពេលមួយដែលគេត្រូវចេញឆ្ងាយពីគ្រួសារ។
៣.ខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់
មិនថាជាមនុស្សស្រី ឬប្រុសនោះទេ ប្រាកដណាស់ថា អ្នកពិតជាពិបាកចិត្ត និងឈឺចាប់យ៉ាងខ្លាំង នៅពេលដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ជាមួយគ្នានេះដែរ ចំពោះមនុស្សប្រុសវិញ ពួកគេនឹងកាន់តែពិបាកចិត្តខ្លាំងជាងមនុស្សស្រី នៅពេលដែល ពួកគេបានជួបប្រទះនូវហេតុការណ៍បាត់បង់មនុស្សជាទីគោរព ស្រឡាញ់របស់ខ្លួនមិនថា អ្នកនោះជាសមាជិកក្រុមគ្រួសារជាបងប្អូន ជាប្រពន្ធ ឬជាកូនប្រុស ស្រីរបស់ខ្លួននោះឡើយ។
ដោយហេតុថា ក្នុងនាមជាមនុស្សប្រុសម្នាក់ពួកគេមាន តួនាទីយ៉ាងសំខាន់នៅក្នុងជីវិត គឺការថែរក្សាមនុស្សជាទីស្រឡាញ់របស់ខ្លួន ឲ្យអស់លទ្ធភាព និងមិនចង់ឲ្យនរណាម្នាក់នឿយហត់ជំនួសខ្លួន។ ដូច្នេះ នៅពេលដែលពួកគេបានបាត់បង់មនុស្សជាទីស្រឡាញ់ ពួកគេនឹងគិតឃើញថា ពួកគេសោកស្ដាយដែលមិនអាចថែរក្សា និងប្រើពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់មនុស្សជាទីស្រឡាញ់បានល្អ ទោះជាអារម្មណ៍នឹងការបង្ហាញពីខាងក្រៅ គឺដូចជាសភាពធម្មតា។
៤.ខ្លាចកូនៗមិនទទួលបានជោគជ័យ ដូចបំណងប្រាថ្នា
ការខិតខំព្រឹកល្ងាច គឺជាទូទៅមនុស្សប្រុស ដោយចង់បានកូនប្រុសស្រី មានភាពសុខស្រួល មិនមានបញ្ហាលំបាកក្នុងការរស់នៅ និងអាចដើរតាមដំបូន្មានល្អ មានគ្រួសារប្រកបដោយសុភមង្គល ហើយការដែលមិនបានមើលឃើញកូនប្រុសស្រីរបស់ខ្លួន រស់នៅមានសេចក្តីសុខ និងមិនអាចសម្រេចតាមបំណងប្រាថ្នារបស់គេ។
ការដែលកូនៗមិនសូវស្ដាប់ដំបូន្មាន ជាការខកបំណងហើយ ក៏ជះឥទ្ធិពលដល់ការខិតខំ បំពេញការងាររបស់គាត់ ទោះជាគាត់ធ្លាប់ធ្វើកិច្ចការមួយចំនួនដែលមិនល្អ ក៏ដើម្បីតែចង់បានកូនរបស់ខ្លួន ក្លាយជាមនុស្សដែលល្អម្នាក់ក្នុងសង្គម៕