រាជធានីភ្នំពេញ៖  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដែលចុះនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ  ដោយផ្ដល់គោរមងារដល់ លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង (បងប្រុសសម្ដេចតេជោ ហ៊ុន សែន) ជា «សម្ដេចឧត្ដមទេពញាណ»។ 

សូមជម្រាបជូនដែរថា ព្រឹទ្ធាចារ្យ  ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងត្រូវជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ៕