ទីតាំងពីភាគខាងជើងកោះហៃណាន អាចនឹងរងការវាយប្រហារដោយផ្ទាល់ពីព្យុះ នៅយប់ថ្ងៃពុធ ឬព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ចុះមក ក្វាងស៊ីឬភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃសុក្រ។

មជ្ឈមណ្ឌលឧតុនិយម បាននិយាយក្នុងថ្ងៃពុធថា ព្យុះនេះមានឈ្មោះថា វ៉ៃហ្វា មានល្បឿនខ្យល់ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរំពឹងថានឹងធ្វើដំណើរទៅទិសពាយព្យក្នុងល្បឿន១៥-២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ ភាគអាគ្នេយ៍ប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយនឹងខ្យល់បក់ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលឆ្ពោះទៅ ភាគខាងជើងប្រទេសវៀតណាម។ ទីតាំងពីភាគខាងជើងកោះហៃណាន អាចនឹងរងការវាយប្រហារដោយផ្ទាល់ពីព្យុះ នៅយប់ថ្ងៃពុធ ឬព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ចុះមក ក្វាងស៊ីឬភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃសុក្រ។

ទីតាំងពីភាគអាគ្នេយ៍នៃប្រទេសចិន ទៅភាគខាងជើងប្រទេសវៀតណាមនិងភាគខាងជើងប្រទេសឡាវនឹងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមាននិងហានិភ័យខ្ពស់នៃការបាក់ដីល្បាប់។

មជ្ឈមណ្ឌលព្យាករណ៍របស់ប្រទេសវៀតណាម បាននិយាយថា ព្យុះនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់នៅចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសៅរ៍នៅភាគខាងជើងប្រទេសវៀតណាម តំបន់ខ្ពង់រាបភាគខាងជើង និងភាគខាងជើងខេត្ត Thanh Hoa៕