ពេលវេលាលំបាកៗ នាំអារម្មណ៍ពិបាកចិត្តនរណាក៏ជួបប្រទះរឿងនេះ។ ដូច្នេះការមានវិធីដើម្បីបង្ការ ការពាររក្សាទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ជាចំណុចវិជ្ជមានដែលអ្នកគ្រប់គ្រងបាននិងមិនគួរខ្មាសអៀន។ ចំណុចណែនាំពីអង្គការសុខភាពពិភពលោក (WHO) ខ្លីៗសម្រាប់រក្សាសុខភាពនិងអារម្មណ៍ក្នុងស្ថានភាពលំបាកនៃផ្លូវចិត្ត បានបង្ហាញជាសាមញ្ញក្នុងជីវភាពរស់នៅដែលអាចអនុវត្តបានដែលមានដូចខាងក្រោម៖

១. ជួបនិងចែករំលែករឿងរ៉ាវទៅកាន់នរណាដែលអ្នកទុកចិត្ត អំពីអារម្មណ៍អ្នក។ ទាំងការស្រាវជ្រាវនិងផ្នែកចិត្តសាស្រ្តបានបង្ហាញថា ការនិយាយ ជជែកចេញពីអារម្មណ៍របស់អ្នកផ្ទាល់នឹងជួយសម្រាលអារម្មណ៍អ្នកបានធូរស្បើយ និងវិលរកភាពប្រសើរឡើង។

២. ផ្សារភ្ជាប់ទំនាក់ទំនងជាប់ជាមួយគ្រួសារនិងមិត្តភក្តិ។

៣. ធ្វើលំហាត់ប្រាណជាប្រចាំទោះបីផ្តើមពីសកម្មភាពតូចៗ ដូចជាដើរ ឬធ្វើកិច្ចការងារសកម្មផ្សេងៗ ។

Image

៤. បន្តធ្វើសកម្មភាពដែលជាចំណូលចិត្តអ្នកនិងអាចរកសកម្មភាពជាចំណូលចិត្តថ្មីសម្រាប់អ្នក។

៥.ជៀសវាងសុរាឬគ្រឿងស្រវឹងផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សុខភាព និងកាន់តែយ៉ាប់យ៉ឺន។

៦. រក្សាទម្លាប់ញ៉ាំរបបអាហារល្អដល់សុខភាពនិងគេងបានគ្រប់គ្រាន់។

៧. ស្រលាញ់និងថែរក្សាខ្លួនអ្នក ដោយការនិយាយពាក្យល្អៗ និងសរសើរពីអ្វីដែលអ្នកសម្រេចបាន ទាំងពីមុននិងបច្ចុប្បន្ន។

៨.ហ៊ានទៅរកជំនួយពីគ្រូពេទ្យ ឬសេវាប្រឹក្សាផ្លូវចិត្ត ករណីដែលចាំបាច់ព្រោះពួកគេមានជំនាញអាចជួយអ្នកបាន៕