Image

ពិតប្រាកដ ពេលវេលាពិតជាមានតម្លៃ ព្រោះថាវាពុំអាចត្រឡប់ឬរង់ចាំអ្នកឡើយ ដូចនេះការខិតខំធ្វើកិច្ចការសម្រេចគោលដៅណាមួយឱ្យបានចេញជារូបរាងឡើងក៏ជាភារកិច្ចសំខាន់មួយផងដែរក្នុងគោលដៅជីវិតមនុស្សម្នាក់ៗ។ចំណុចខ្លះៗពីបទពិសោធមនុស្សជាច្រើនសម្រាប់ជាការបន្ថែមឲ្យយើងបានសម្រេចគោលដៅដែលបានដៅទុកក្រមាសូមជាបង្ហាញជាចំណុចរួម៥ដូចខាងក្រោម៖

. ឲ្យអាទិភាពគោលដៅសំខាន់នោះ

ពិតមែនអ្វីដែលធ្វើឱ្យអ្នកពិបាកនិងឃ្លាតឆ្ងាយពីគោលដៅនោះគឺការចាប់រឿងច្រើនពេក មិនផ្តោតលើវិន័យសម្រាប់គោលដៅប្រាកដមួយដែលអ្នកបានរំពឹងទុក។ ការធ្វើរឿងច្រើន គឺនាំអ្នកច្របូកច្របល់ពុំមានកម្លាំងជម្រុញឱ្យគោលដៅអ្នកចេញជារូបរាងពិតប្រាកដឡើយ។ ដូចនេះរឿងដែលត្រូវធ្វើនោះគឺ មានវិន័យសម្រាប់ខ្លួនឯង ដោយផ្តល់អាទិភាពទៅលើគោលដៅ ទើបយើងអាចប្រមូលកម្លាំងកាយចិត្តដើម្បីសម្រេចវាក្លាយជាការពិតបាន ហើយអ្នកក៏មានទំនុកចិត្តលើខ្លួនផងដែរ។

. រៀននិយាយថា”ទេ” ខ្លះ

ឲ្យអាទិភាពលើគោលដៅគឺពុំទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺអ្នកនឹងអាចជួបឱកាសជាច្រើន ដែលនាំឱ្យអ្នករារែក។ អ្នកនៅតែអាចពិចារណាបានក្នុងករណីជាជម្រើសប្រសើរប៉ុន្តែអ្នកក៏អាចរំលឹកពីវិន័យខ្លួនឯងបានថា អ្នកមានគោលដៅដែលមាន និងត្រូវធ្វើ។ អ្នកដឹងថាការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន ដរាបណាយើងធ្វើវា ដូចនេះការរក្សាជំហររក្សាពេលពេលវេលាសម្រាប់អាទិភាពគោលដៅ គឺជារឿងមួយដែលអាចធ្វើឱ្យគោលដៅលេចចេញជារូបរាងបាន។ការនិយាយថាទេ អាចជារឿងលំបាកខ្លះសម្រាប់អ្នក ប៉ុន្តែស្ថានភាពខ្លះអ្នកត្រូវរៀនអនុវត្តដោយទំនុកចិត្តខ្លួនឯងនោះទើបអ្នកអាចសម្រេចគោលដៅដែលប៉ងទុកបាន។

.បង្កើតទម្លាប់

រាល់មួយឆ្នាំៗអ្នកនឹងសម្គាល់ឃើញថា អ្នកមានថាមពលចំណុចខ្លាំងគឺនៅពេលណាអ្នកមានទម្លាប់ធ្វើបែបនោះដែលធ្វើឱ្យអ្នកមានជំនាញ ជួយឱ្យអ្នកបន្តិចម្តងៗខិតទៅរកអ្វីដែលអ្នកប្រាថ្នា។វាអាចជារឿងពិបាក នាថ្ងៃខ្លះតម្រូវឱ្យអ្នកមានកម្លាំងជម្រុញចិត្តដើម្បីធ្វើសកម្មភាពសម្រាប់គោលដៅប៉ុន្តែទម្លាប់ជាប្រចាំថ្ងៃ នឹងជាសកម្មភាពស្វ័យប្រវត្តិដែលជួយថាមពលអ្នកផងដែរក្នុងការឆ្លងកាត់នូវថ្ងៃលំបាកៗមួយចំនួនដើម្បីសម្រេចគោលដៅ។

. ទៅជាមួយទំនុកចិត្ត

សម្រេចគោលដៅជាមួយទំនុកចិត្តតាមរយៈការបង្កើតវា។ជាឧទាហរណ៍ អ្នកចង់សម្រេចគោលដៅចេះធ្វើម្ហូបបានស្ទាត់ជំនាញសព្វគ្រប់ដូចចុងភៅដូច្នេះដើម្បីសម្រេចគោលដៅដោយទំនុកចិត្តបែបនេះ គឺអ្នកត្រូវបង្កើតវា ដោយរៀនធ្វើអនុវត្ត អាន មើល ស្តាប់ ស្រាវជ្រាវពីតិចនិកចម្អិនអាហារ គ្រឿងផ្សំ និងរូបមន្តផ្សេងៗ-ល-។ ដូចនេះ គោលដៅណាមួយដែលអ្នកផ្តោតធ្វើ អនុវត្តនិងរៀនសូត្រស្រាវជ្រាវពីវាជាប្រចាំ ប្រាកដណាស់គោលដៅនោះនឹងមិននៅឆ្ងាយពីអ្នកឡើយហើយប្រកបដោយទំនុកចិត្តក្នុងខ្លួនអ្នកទៀតផង។

. ទុកចិត្តលើសមត្ថភាពអ្នក

មិនទុកចិត្តខ្លួនឯងគឺ​ជាចំណុចអវិជ្ជមានមួយដែលអ្នកមើលងាយខ្លួនទៅវិញពោលគឺវាកាត់បន្ថយទំនុកចិត្តខ្លួនឯង។ ហេតុផលធំមួយ ដែលមនុស្សភាគច្រើនមិនចង់ដាក់គោលដៅគឺដោយភ័យខ្លាចថាមិនល្អគ្រប់គ្រាន់ ឬសមត្ថភាពគ្រប់គ្រាន់នឹងធ្វើវា។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេខ្លាំងជាងការគិតទៅទៀត មានសមត្ថភាពអាចធ្វើបាន ពោលគឺគ្រាន់តែចាប់ផ្តើមធ្វើវាហើយដំណើររាប់ពាន់គីឡូ គឺផ្តើមចេញពី១ជំហានចាប់ផ្តើមនេះឯង៕