រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ឯកសារបញ្ជាក់ចំពោះការប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន ដែលកំណត់ឲ្យមានជាឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់ ដូចជា កិច្ចសន្យាខ្ចី គម្រោងផែនការអាជីវកម្ម សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
ថែមពីនោះ អត្រាការប្រាក់លើការខ្ចី គឺមិនឲ្យលើសពី អាត្រាការប្រាក់ក្នុងទីផ្សារនោះឡើយ។ សូមអានខ្លឹមសារទាំងស្រុងក្នុងឯកសារខាងក្រោមនេះ៖
ពាក្យថា បុគ្គលទាក់ទិន ឬ Related Party សំដៅលើ៖
- សមាជិកណាម្នាក់ក្នុងរង្វង់ញាតិអ្នកជាប់ពន្ធ
- សហគ្រាសដែលគ្រប់គ្រងអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះនិងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។

