សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ថ្ងៃ៩ មេសានេះ ក្រសួងសុខាភិបាលបានប្រកាសពីទីតាំងពាក់ព័ន្ធ ចំនួន៣ហើយដែលជាផ្សារ ក្នុងនោះមាន៖

?​ ផ្សារនាគមាស តូបលេខ​ A23 អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ ⏰​ ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១

?​ ផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)​​ អ្នកជំងឺបានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។ ⏰​ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក

 ? ផ្សារដើមគ អ្នកជំងឺកូវីដ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់​ ⏰​ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១៕

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ

  • ​វិទ្យាល័យ​បាក់ទូក​
  • វិទ្យាល័យ​បឹង​ត្របែក​
  • មណ្ឌលសុខភាពចាក់អង្រែក្រោម​
  • មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
  • សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
  • មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

?​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។