លោក ចច ប៊ូស ជាឪពុក​​របស់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស ។

ចច ប៊ូស (ស្ដាំ)

ចច ប៊ូស (ស្ដាំ)

(វ៉ាស៊ីនតោន)៖ លោក ចច ប៊ូស Goerge Bush បានទទួល​មរណភាពនៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាយរុ ៩៤ឆ្នាំ ក្នុងទីក្រុង ខែនណឺបាំងផត (Kennebunkport)រដ្ឋមែណេ (Maine) ភាគខាងកើត​​សហរដ្ឋអាមេរិក។នេះបើតាម​សេចក្តីប្រកាស ​​ពីការិយាល័យ​​របស់​លោក ចច ប៊ូស ។

លោក ចច ប៊ូស ដែលមាន​ឈ្មោះពេញថា GeorgeHerbert Walker Bush គឺជាប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិកដែលបាន​កាន់​​អំណាច​ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ លោក ត្រូវជាឪពុក​​របស់អតីតប្រធានាធិបតី​គឺលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ។

លោក​ ចច ប៊ូស ត្រូវបានគេគោរពចំពោះការចូលរួមយ៉ាងច្រើននៃការដួលរលំជញ្ជាំងក្រុង ប៊ែកឡាំង និងការដួររំរបស់សហភាពសូវៀតនៅអ៊ឺរ៉ុបខាងកើត ដែលធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជា ប្រទេសដែលមានអំណាចលើពិភពលោក។

ការទទួលមរណភាព ​របស់លោក ចច ប៊ូស គឺបានកើតមាន​ឡើងតែរយៈពេល​ជាង៥ខែប៉ុណ្ណោះ បន្ទាប់ពីភរិយា​របស់លោក គឺលោកស្រី បាបារ៉ា ប៊ូស (BabaraBush) បានទទួល​មរណភាព​ កាលពីខែមេសា ឆ្នាំ២០១៨៕