ប្រធានាធិបតីចិន លោកស៊ីជីនភីង ជម្រុញឲ្យអនុវត្តន៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ក្នុងកោះតៃវ៉ាន់
Yahoo

ប្រទេសចិន៖ ប្រធានាធិបតីចិន លោកស៊ីជីនភីង បានអំពាវនាវឱ្យ ទីក្រុងប៉េកាំងនិងក្រុងតៃប៉ិ ចាប់ផ្តើមការចរចា ស្តីពីការបង្រួបបង្រួមនិងការអនុម័ត «ប្រទេសមួយ ប្រព័ន្ធពីរ» ក្នុងកោះតៃវ៉ាន់។

លោកស៊ី បាននិយាយថា៖ "ការបែងចែកនយោបាយ...មិនអាចឆ្លងកាត់ ពីមួយជំនាន់ ទៅមួយជំនាន់បានទេ" ។ នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់គាត់ដើម្បីបញ្ចប់ការបែកបាក់គ្នា រវាងកោះតែវ៉ាន់ និងចិនដីគោក។

លោកបន្តថា៖ បញ្ហារបស់កោះតៃវ៉ាន់ កើតមានដោយសារតែប្រទេសចិន មានភាពទន់ខ្សោយ និងភាពច្របូកច្របល់ ប៉ុន្តែវានឹងបញ្ចប់ជាមួយ នឹងការធ្វើឱ្យស្រស់បំព្រងឡើងវិញ។ អ្នកតំណាងមកពីភាគីទាំងពីរ គួរតែ "ចាប់ផ្តើមការពិគ្រោះយោបល់បែប ប្រជាធិបតេយ្យស៊ីជម្រៅ"។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី TsaiIng-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានឆ្លើយតបថា៖ "ខ្ញុំត្រូវតែបញ្ជាក់ឡើងវិញនៅទីនេះថា តៃវ៉ាន់នឹងមិនទទួលយក ប្រទេសមួយ ប្រព័ន្ធពីរទេ ហើយមតិភាគច្រើន នៅតៃវ៉ាន់ក៏ប្រឆាំងនឹងវាដែរ"៕