រាជធានីភ្នំពេញ៖ ជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈនេះ នាព្រឹកទី ១ ខែកញ្ញា ឆ្នាំ ២០២២នេះ។
ជំនួយនេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែបឱ្យស្ថិតស្ថិរគង់វង្ស និងរីកចម្រើន៕