រាជធានីភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែវេ បានសម្រេចផ្តល់ជូនការយន្តហោះពិសេសដឹកជញ្ជូនដោយឥតគិតថ្លៃ ទាំងទៅ និងមក សម្រាប់គណៈប្រតិភូកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាករស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ។
នេះជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញក្នុងការធ្វើដំណើររបស់កីឡាករ កីឡាការិនី ទៅក្រុងហាណូយ៕

