នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លាររកឃើញចាប់ឲ្យបាន
រូបភាពពីទំព័រហ្វេប៊ុកសម្ដេចហ៊ុនសែន

ក្រុងព្រះសីហនុ៖ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីនិងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗដោយព្រមានចាប់ខ្លួនជនណាដែលបំផុសបំផុលមិនឲ្យចាយលុយដុល្លារប្រកាសប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លាររួមទាំងអ្នកដែលហ៊ានកាត់ទឹកក្រដាសប្រាក់ទាំងនេះ។

សម្ដេចតេជោមានប្រសាសន៍ថា៖ “នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លាររកឃើញចាប់ឲ្យបាន។ បើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់កាត់ទឹកសុំប្តឹងបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចភ្លាម ហើយយើងនឹងចុះទៅភ្លាមដើម្បីដោះស្រាយ។

បន្ថែមពីនេះ សម្តេចតេជោបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះការចាយវាយប្រាក់ដុល្លារប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារព្រោះថាគ្រប់ធនាគារទាំងអស់ នៅតែទទួលក្រដាសប្រាក់ប្រភេទនេះ៕