សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

មនុស្ស​យើង​កើត​មកតែង​មាន​តម្លៃ​ផ្ទាល់​ខ្លួន​ដែល​ខ្លួន​​ឯង​ជា​អ្នក​បង្កើត​។ ហើយ​ជីវិត​ដែល​កើត​មក​នេះ យើង​អាច​សួរ​ខ្លួន​ឯង​ថាតើ​នឹង​ធ្វើ​អ្វី​ជា​មួយ​ជីវិត​មួយ​នេះឱ្យ​មាន​តម្លៃ និង​បាន​ជា​​​គោល​ដៅ​មាន​ប្រយោជន៍​ទៅ​ដល់​មនុស្ស​ផង​គ្នា​?ដែល​នេះ​សុទ្ធ​សឹង​ជា​ខ្លឹម​សារ​ប្រៀប​ដូច​ជា​គោល​ដៅ​មួយ​​ដែល​អ្នក​អាច​បង្កើត​បាន​៖

.បង្កើត​នូវ​គំនិត​​ជា​ពន្លឺ​សម្រាប់​ជីវិត

ធាតុ​សំខាន់​បី​សម្រាប់​បង្កើត​និង​អាច​សម្លឹង​ឃើញ​​ជា​​លទ្ធផល​​អនាគត​នោះ​គឺ៖ទី​មួយ​អ្នក​​ស្គាល់​ខ្លួន​អ្នក​ជា​នរណា​កំពុង​ឈរ​​ទី​ណា ​(ជីវិត​រស់​នៅ​បែប​ណា​)? អ្វី​ទៅ​ជា​ជំនឿ​មុត​មាំ​របស់​អ្នកហើយ​អ្វី​ទៅ​ដែល​អ្នក​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ​?ដែល​ធាតុ​ទាំង​បី​នេះគឺ​​ជា​មូលដ្ឋាន​សំខាន់​បំផុត​សម្រាប់​​សម្រួច​ទៅ​កាន់​ទី​ដៅ​ដែល​អ្នក​ប្រាថ្នា​ដូច្នេះ​អ្នក ​នឹង​ស្វែង​យល់​បាន​ច្រើន​​បន្ថែម​សម្រាប់​​រក្សា និង​ភ្ជាប់​​​ចំណុច​ទាំង​បី​នេះដើម្បី​ដល់​គោល​ដៅ​។

.ទទួល​ស្គាល់​​នូវ​​​បញ្ហា​ប្រឈម​ខ្លះ

​រាល់​ដំណើរ​ជីវិត​តែង​ជួប​បញ្ហាជួប​ឧបសគ្គ​ជា​និច្ច​មិន​មែន​​ត្រង់​រហូត​នោះ​ទេ។ ចំណុច​នេះក៏​​ចង់​បង្ហាញ​ឱ្យ​យើង​ថ្លឹង​ថ្លែង​រក​ដំណើរ​ដើម​​ហេតុ​ផល​​នៃ​ឧបសគ្គ​នោះប្រសិន​បើ​ជា​ឧបសគ្គ​មួយ​មិន​អាច​កែ​ខៃ​បាន ឬ​ថ្លឹង​ថ្លែង​ឃើញ​ថា​មិន​អាច​ដោះ​ស្រាយ​​បានអ្នក​ក៏​ចេះ​សម្រេច​ចិត្ត​​នៅ​ជា​មួយ​បញ្ហា​នោះ​បន្ត​ទៅ ​ឬ​រិះ​រក​គោល​ដៅ​ផ្សេង​វិញ​(ប្តូរ​គោល​ដៅ) ដែល​អាច​បន្ត​ទៅ​មុខ​បាន។​ អត្ថន័យ​នេះ​សម្តៅ​ទៅ​លើ​ការ​ទទួល​ស្គាល់​ពី​បញ្ហា​ខ្លះ​​ដែល​កើត​​ឡើង​មិន​អាច​ដោះ​ស្រាយ​បានដែល​យើង​​​ត្រូវ​ទទួល​ស្គាល់​ព្រោះ​​​វា​មិន​អាច​គ្រប់​គ្រង​បាន​ទាំង​ស្រុង​។

Image

.បំផុស​ចេញ​នូវ​គំនិត​ណា​​មួយ​​នៃ​​ជីវិតដែល​ធ្វើ​ឱ្យ​អ្នក​រីក​រាយ

ចំណុច​នេះ​មាន​ន័យ​ថាអ្នក​មាន​ការងារ​ប្រាកដ​មួយមាន​ប្រភព​​ចំណូល​​​រឹង​មាំ​​អាច​រស់​នៅ​បានដោយ​មិន​មាន​ការ​បារម្ភ​ច្រើន។ ដូច​នេះអ្នក​ក៏​អាច​​បន្ថែម​អត្ថន័យ​ដល់​ជីវិត​របស់​អ្នក​បាន​ដែរតាម​រយៈ​​សកម្មភាព​ដែល​ជា​ចំណូល​ចិត្ត​​របស់​អ្នកដូច​ជា​ការ​សរសេរ​សៀវភៅ ឬ​ការ​ជិះ​កង់​​​ឆ្លង​កាត់​តំបន់​ទី​កន្លែង​ផ្សេង​ៗ ​​ជា​ដើម​-ល-ទៅ​តាម​ចំណូល​ចិត្ត​អ្នកដែល​ការងារការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​អ្នក​នៅ​តែ​អភិវឌ្ឍ​​នៅ​តែ​ធ្វើ​ឱ្យ​បាន​ប្រសើរហើយ​ទន្ទឹម​នឹង​នោះ​អ្នក​ក៏​អាច​ឆ្លៀត​រីក​រាយ​នឹង​សកម្មភាព​ដែល​អ្នក​ធ្លាប់​ប្រាថ្នា​មិន​ថា​ចំណុច​តូច​ៗ ឬ​ធំ​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន។

.រក​គំរូ​​​​ដើម​ណា​មួយរួច​ស្វែង​យល់​ពីបទ​ពិសោធ​ន៍​នោះ

អ្នក​អាច​នឹង​មាន​គំនិត​ច្រើន​សម្រាប់​​បំពេញ​អត្ថន័យ​ឱ្យ​ជីវិត​របស់​អ្នកហើយ​នឹង​អាច​ជ្រើស​រើស​​យក​ជម្រើស​ណា​មួយ​។ជា​ជំហាន​បន្ទាប់​នោះ​គឺយើង​អាច​សាក​សួរ​បទ​ពិសោធ​ផ្ទាល់​ពី​​បុគ្គល​ដែល​ពួក​គាត់​បាន​ ឬ​​អាច​ថា​កំពុង​រស់​នៅ​ក្នុង​ក្តី​សុបិន្ត​មួយ​របស់​យើង​។ ឬ​មួយ​អ្នក​​អា​ចសាក​ល្បង​ចាប់​ផ្តើម​​នូវ​ចំណុច​តូច​មួយ​​នៃ​​ជីវិត​មួយ​នោះ​។ជា​ឧទាហរណ៍ អ្នក​ធ្លាប់​ស្រមៃ​ថានឹង​ធ្វើ​ជា​​ចុង​ភៅ​មួយ​រូបនៅ​ពេល​ណា​មួយ​ដែល​អ្នក​ដល់​អាយុ​​ចូល​និវត្តន៍​ពី​ការងារ​បច្ចុប្បន្ន។ ដូច​នេះ​អ្នក​អាច​សាក​សួរ​ចំណេះ​បទ​ពិសោធ​ខ្លះ​ៗពី​អ្នក​ជំនាញ​ធ្វើ​ម្ហូប​ ឬ​អាច​ឆ្លៀត​​ពេល​ទំនេរ​ខ្លះអនុវត្ត​​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​ផ្ទាល់​​ដែល​សុទ្ធ​ជា​ការ​បំពេញ​ន័យ​ដល់​ជីវិត​ដែល​អ្នក​ប្រាថ្នា​។

៥​.ផ្តល់​អត្ថន័យ​​ដល់​ជម្រើស​ដែល​អ្នក​ជ្រើស​រើស

​នៅ​ពេល​សម្រេច​ចិត្ត​យើង​​អាច​កើត​ក្តី​បារម្ភ ឬ​ភ័យ​ខ្លាច​ថាយើង​ជ្រើស​​ជម្រើស​ជីវិត​មិន​បាន​ត្រឹម​ត្រូវ ​ឬ​បារម្ភ​ថា ជម្រើស​នោះ​​មិន​បាន​ល្អ​បំផុត​។ យ៉ាង​ណា​មិញ អ្នក​គួរ​ពិចារណា​វិញ​ថាមុន​អ្នក​បាន​ជ្រើស​រើស​អ្នក​បាន​វិភាគ​បាន​ល្អិត​ល្អន់និង​សម្រេច​ជ្រើស​រើស​រួច​រាល់​ហើយទៅ​លើ​ជីវិត​មួយ​ណា ឬ​បែប​ណា​ដែល​អ្នក​ចង់​បានដែល​អ្នក​ស្រលាញ់​។ ដូច​ច្នេះចំណុច​នេះ គឺ​មាន​ន័យ​ថា អ្នក​​គួរ​គប្បី​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង និង​ផ្តល់​តម្លៃ​​ដល់​ជម្រើស​របស់​អ្នក​ដែល​អ្នក​ជ្រើស​រើសដូច​នេះ​អ្នក​មិន​ខ្វល់​ខ្វាយលើ​ជម្រើស​ផ្សេង​ទៀត​ឡើយ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​អត្ថន័យ​នៃ​ជីវិត​ដែល​អ្នក​បាន​សម្រេច​ជ្រើស​រើស​៕

​​​