ការសិក្សាថ្មីដែលគួរឲ្យភ្ញាក់ផ្អើល បានព្រមានថា អត្រាស្លាប់ ដោយសារតែជំងឺមហារីកសួត ក្នុងចំណោមស្ត្រី ត្រូវបានគេរំពឹងថានឹងកើនឡើងជិត ៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ពោលគឺលើសពីអត្រាស្លាប់ ដោយសារជំងឺ មហារីកសុដន់។
យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយដោយផ្អែកតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តថា អត្រាស្លាប់របស់ ជំងឺ មហារីកសួតសកលនឹងកើនឡើង ៤៣ភាគរយ ខណៈពេលអត្រាស្លាប់ទូទាំងពិភពលោក ចំពោះជំងឺមហារីកសុដន់ នឹងថយចុះ ៩ភាគរយវិញ។
ទោះបីជាជំងឺមហារីកសុដន់គឺជាជំងឺមហារីកទូទៅបំផុតក្នុងចំណោមស្ត្រីក្តី ក៏អត្រាស្លាប់បានធ្លាក់ចុះគួរអោយកត់ សម្គាល់ ដោយសារតែការរកឃើញដំបូងក្នុងការតាមដាន និងការព្យាបាលថ្មី បានទាន់ពេលវេលា។
ទន្ទឹមនឹងនេះដែរ ការជក់បារីក្នុងចំណោមស្ត្រី បែរជាបានកើនឡើងនៅក្នុងប្រទេសមួយចំនួន ហើយអ្នកស្រាវជ្រាវកំពុង អំពាវនាវឱ្យសមាជិកសភាអនុវត្តការផ្លាស់ប្តូរគោលនយោបាយដូចជាការបង្កើនតម្លៃថ្នាំជក់ ដែលអាចជួយជំរុញឱ្យមាន ចំនួនធ្លាក់ចុះនៃការជក់បារីនេះ៕