ទឹកស្លឹកគ្រៃដាំស្រស់ៗ ពិសារាល់ពេលព្រឹក១ឬ២ពែង ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
១. ព្យាបាលបញ្ហារលាកក្នុង ដូចជា រលាកសាច់ដុំ និង រលាកសន្លាក់។
២. ពិសាបាយព្រឹករួច ផឹកទឹកស្លឹកគ្រៃជួយរាងកាយរំលាយអាហារបានល្អ ដោយជួយកាត់បន្ថយបញ្ហាឈឺក្រពះពោះវៀនដោយប្រការផ្សេងៗ។
៣. ធាតុគីមីធម្មជាតិក្នុងស្លឹកគ្រៃជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ លាងថ្លើម លាងរំពែង និង ផ្លោកនោម។ វាជួយសម្អាតជាតិពុល និង កម្ចាត់ជាតិអាស៊ីតលើសក្នុងខ្លួនផងដែរ។
៤. ជួយថែរក្សាប្រព័ន្ធប្រសាទ និងស្តារប្រព័ន្ធដែលខូចឡើងវិញ។
៥. ដោយសារទឹកស្លឹកគ្រៃសម្បូរសារធាតុអង់ទីអុកស៊ីដង់ វាជួយចិញ្ចឹមស្បែកឱ្យមានសុខភាពល្អនិងភ្លឺថ្លា ហើយមើលទៅក្មេងជាងវ័យ និងកាត់បន្ថយការកើតមុនផងដែរ៕