រាជធានីភ្នំពេញ៖ ក្នុងប្រតិបត្តិការណ៍របស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលរកឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ១០៧ទីតាំង ត្រឹមថ្ងៃទី១៨។
តាមការបញ្ជាក់ផងដែរ ក្នុងចំណោម១០៧ទីតាំងនេះ ដែលក្នុងនោះរួមមានល្បែងស៊ីសងខុសច្បាប់ចំនួន ១០៦ ទីតាំង ម្ចាស់ទីតាំងបិទដោយខ្លួនឯង ក្នុងនោះបានបង្រ្កាប(១ករណី )។
នៅចំណុចភូមិឫស្សីស្រស់ សង្កាត់និរោធ និងបានឃាត់ខ្លួនបណ្តោះអាសន្នមនុស្ស ស្រីម្នាក់ សញ្ជាតិខ្មែរ បានដកហូតម៉ាស៊ីនចាក់ឆ្នោតចំនួន ០១ គ្រឿង និងក្តាខៀនចំនួន ២ ផ្ទាំង កន្ទុយឆ្នោតមួយចំនួនធំ និងសៀវភៅកត់ឆ្នោត១ក្បាល៕