សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

សកម្មភាព​ប្រចាំ​ថ្ងៃទម្លាប់​​ប្រចាំ​ថ្ងៃនឹង​​​​ជា​អ្នក​កំណត់​ជោគ​វាសនា​របស់​យើង​ ហេតុ​ដូច​នេះការ​​ពិនិត្យ​មើល​ពី​សកម្មភាព​​​ជា​រឿយ​ៗគឺ​ជា​រឿង​ដែល​យើង​​ត្រូវ​ធ្វើ​។ សកម្មភាព​ជា​បទ​ពិសោធ​ខ្លះសម្រាប់​លទ្ធផល​ថ្មី​ដែល​យើង​ចង់​បាន និង​ចង់​កែប្រែ​បាន​បង្ហាញ​ដូច​ខាង​ក្រោម​៖​​

១. មិន​ថា​កំហុស​ខ្លះ​ៗដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ដោយ​អចេតនា ឬ​ដំណើរ​ជីវិត​អ្នក​ទៅ​មុខ​​សន្សឹម​ៗ​ក៏​ដោយ​អ្នក​នៅ​​តែ​ដើរ​ឆ្ពោះ​ទៅ​មុខជា​ជាង​​ការ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​សោះ​​។

២. ស្រលាញ់​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​មាន​។ ទទួល​​​នូវ​អ្វី​ដែល​អ្នក​​សម​នឹង​ទទួល​យក។ ផ្តល់​ឱ្យ​​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ដែល​អ្នក​អាច​ឱ្យ​បាន​។ នឹង​ចាំ​ថា អ្វី​ៗ​ជា​ដំណើរ​ធម្មជាតិ​តាម​សច្ចភាព​​ ឬ​ភាព​ពិត​ប្រាកដ​របស់​វា​។

៣. យើង​ត្រូវ​រៀន​ជ្រើស​រើស​​នូវ​អ្វី​ដែល​ជា​គំនិត​របស់​យើង​។ បើ​សិន​ជា​ចង់​​ឱ្យ​​​គំនិត​នោះ​កើត​ឡើង​គឺ​ផ្តើម​ធ្វើ​វា​ទៅប៉ុន្តែ​ត្រូវ​ចាំ​ថាវា​គឺ​ជា​រឿង​ត្រឹម​ត្រូវ​។

Image

៤. ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់និង​​សប្បាយ​ចិត្តមិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​។ ហើយ​មិន​សំខាន់​ថាអ្នក​ដទៃ​គិត​យ៉ាង​ណា​ចំពោះ​អ្នកជា​រឿង​​ល្អ​គួរ​ធ្វើ​ឱ្យ​ហើយ​។ ក្តី​សុខ​សុភមង្គល​គឺ​ជា​ជម្រើស​របស់​អ្នកហើយ​ជីវិត​មិន​គួរ​ប្រើ​ប្រាស់​ក្នុង​អំពើ​គ្មាន​គុណ​ធម៌ ឬ​រឿង​មិន​ល្អ​មក​ដឹក​នាំ​មុខ​នោះ​ទេ​។

៥. បើ​សិន​អ្នក​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯងដូច​នេះ​គួរ​រៀន​ចាក​ចេញ​ពី​ភាព​ងាយ​ស្រួល​ខ្លះទៅ​ឆ្លង​កាត់​រឿង​រ៉ាវ​ខ្លះ​ៗ។ ជីវិត​អ្នក​នឹង​​បាន​ប្រសើរ​ឡើង​នៅ​ពេល​​អ្នក​​រៀន​សម្រេច​ចិត្ត​ធ្វើ​នា​ឱកាស​​ណា​មួយ​ឬ​ជួប​បញ្ហា​ណា​មួយ។ បញ្ហា​ក្នុង​ជីវិត​នឹង​ជួយ​ឱ្យ​អ្នក​រឹ​ង​មាំហើយ​​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឱ្យ​សោះអ្នក​ពិត​ជា​រក​ឃើញ​តម្លៃ​​របស់​អ្នក​។

៦. អ្វី​ដែល​អ្នក​​មិន​ទាន់​មានមិន​មែន​ជា​បញ្ហា​ត្រូវ​ផ្តោត​នោះ​ទេ។ គួរ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​មាន​ហើយ​ក៏​ត្រូវ​ប្រឹង​ប្រែង​បន្ត​​សម្រាប់​អនាគត​អ្នកលទ្ធ​ផល​​នឹង​បាន​មក​ពី​អ្វី​ដែល​​មាន​ជា​មូល​ដ្ឋានគួប​ផ្សំ​នឹង​ការ​ប្រឹង​ប្រែង​របស់​អ្នក​នោះ។ ទទួល​យក​វា​ដោយ​សប្បាយ​ចិត្តព្រោះ​​ជីវិត​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ឡើយ ដូច​នេះ​ការ​ប្រឹង​ប្រែង​របស់​អ្នកគឺ​អ្នក​ផ្ទាល់​ជា​អ្នក​អបអរ​សាទរ​ខ្លួន​អ្នកដោយ​ភាព​រីក​រាយ និង​ក្តី​សង្ឃឹម​៕​​​