សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការងារ​ផ្ទះ​ច្រើនបើ​យើង​​គិត គឺ​ហត់​មុន​ទៅ​ហើយព្រោះ​យើង​ច្រើន​គិត​ថាជា​រឿង​គួរ​ធុញ​ ហត់និង​មិន​ចង់​ធ្វើ​។ តែ​យ៉ាង​​ណា​មិញ របៀប​នៃ​ការ​ឆ្លើយ​តប​នឹង​គំនិត​ហត់​នឿយដែល​ខួរ​ក្បាល​បាន​បង្កើត​នោះគឺ​យើង​អាច​​​ច្នៃ​វិធី​សាស្រ្ត​​ខ្លះ​បានតាម​រយៈ​បទ​ពិសោធ​ដែល​​​មនុស្ស​​មួយ​ចំនួន​បាន​ចែក​រំលែកនៅ​លើ​ទំព័រ​​ចែក​រំលែក​គំនិត​មួយ​ឈ្មោះ​ Joyspotters Society ដែល​បទ​ពិសោធ​ទាំង​នោះ​មាន​ដូច​ជា​៖

.កំណត់​ម៉ោង

ពិត​ណាស់​កំណត់​ម៉ោង ជា​ឧទាហរណ៍​កិច្ច​ការ​លាង​ចានអ្នក​មិន​សូវ​ជា​ចង់​ធ្វើតែ​នៅ​ពេល​កំណត់​ថា ត្រឹម​៤​នាទីអាច​ធ្វើ​ការងារ​ទាំង​នោះ​ហើយនោះ​ផ្នត់​គំនិត​នៃ​ខួរ​ក្បាលនឹង​ជម្រុញ​ឱ្យ​អ្នក​ឱ្យ​ធ្វើ​ការងារ​នោះ​ឱ្យ​ហើយ​ស្រេច​រួច​រាល់តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​គិត​នេះ។ ម្យ៉ាង​ទៀតអ្នក​ចែក​រំលែក​បទ​ពិសោធ​បា​​ន​លើក​ឡើង​ថាពេល​ខ្លះ ការ​កំណត់​ម៉ោង​បែប​នេះគឺ​​អ្នក​អាច​ប្រៀប​ដូច​ជា​​ការ​លេង​​ហ្គេមដូច​១៧​នាទី បោក​ខោ​អាវ​​សល់​ពី​ម្សិល​មិញ​ឱ្យ​ហើយ ឬ​​២០​នាទី​រៀប​ចំទូ​ខោ​អាវ​​ឱ្យ​បាន​ស្អាត​មាន​សណ្តាប់​ធ្នាប់​។

.​បង្កើត​បរិយាកាស​ល្អដោយ​មាន​បទ​ចម្រៀង

មែន​ហើយបើ​​​សល់​ពេល​ច្រើន ឬ​​ជា​ថ្ងៃ​ចុង​សប្តាហ៍មិន​សូវ​រវល់​ខ្លាំងហើយ​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ដ៏​គួរ​ឱ្យ​​ខ្ជិល​នឹង​​ធ្វើនោះ​អ្នក​នៅ​តែ​​អាចជម្នះ​ទៅ​ធ្វើ​វា​បាន​តាម​រយៈ​​ការ​បង្ក​បរិយាកាស​​សម្រាក​លំហែក្នុង​ការ​ធ្វើ​កិច្ច​ការ​។ មាន​បញ្ជី​បទ​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​បើក​កំដររួច​ចាប់​​ធ្វើ​កិច្ច​ការ​គឺ​វា​មិន​ធ្វើ​ឱ្យ​ខួរ​ក្បាល​យើង​គិត​ថា​ការ​ដែល​យើង​កំពុង​ធ្វើ​ជា​បន្ទុក​​ដ៏​ហត់ប៉ុន្តែ​ជា​ការ​កម្សាន្ត​សម្រាក ហើយ​​រីក​រាយ​​​នឹង​សកម្មភាព​​ការងារ​។

Image

.ប្រយោជន៍​នៃ​ក្លិន​ក្រអូប

តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថាក្លិន​ក្រអូប ដូច​ជា​ក្លិន​ឡាវែនឌើរ​និង​ក្លិន​ក្រអូប​ផ្សេង​ៗគឺ​​ជួយ​កាត់​បន្ថយ​​អារម្មណ៍​អន្ទះ​អន្ទែង​ឬ​មួ​​ម៉ៅ​បាន។ ជា​មួយ​គ្នា​នេះអ្នក​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​នេះក៏​បាន​លើក​ឡើង​ថា មាន​ប្រសិទ្ធិភាពព្រោះ​ក្លិន​ក្រអូបជួយ​ពួក​គេ​ឱ្យ​បាន​សម្រាកនិង​​បាន​​កាត់​បន្ថយ​អារម្មណ៍​ហត់​នឿយ និង​ធុញ​ទ្រាន់​នៅ​ពេល​បំពេញ​ការងារ​របស់​ពួក​គេ​។ ហើយ​ការ​សិក្សា​​​មួយ​ក៏​បាន​​កត់​សម្គាល់​ដែរ​ថា ក្លិន​ក្រូច​ឆ្មារ​គឺ​ជួយ​ឱ្យ​អារម្មណ៍​ល្អហើយ​មនុស្ស​​នឹង​មិន​សូវ​ពង្រាយ ឬ​អារម្មណ៍​​ច្រាស់​ច្រាល​ទេនៅ​ពេល​ជួប​ក្លិន​ក្រអូប​នេះ​។

.បង្កើត​​ការ​អបអរ​ខ្លួន​ឯងឬ​ការ​អរគុណ​ខ្លួន​ឯង

អ្នក​​អាច​បង្ក​បរិយាកាស​ពី​កិច្ចការ​​ផ្ទះដែល​អ្នក​គិត​ថា​ធុញ​ទៅ​ជា​សកម្មភាព​ ឬ​​គិត​ថា​ជា​រឿង​ល្អនៅ​ពេល​ធ្វើ​និង​បង្ហើយ​កិច្ច​ការងារ​ទាំង​នោះ​ដោយ​មាន​​ការ​ផ្តល់​រង្វាន់​ខ្លួន​ឯងឬ​អបអរ​សាទរ។ ជា​ឧទាហរណ៍​អ្នក​អាច​នាំ​អារម្មណ៍​អ្នក​ផ្តោត​ធ្វើ​កិច្ច​ការ​ងារ​ផ្ទះ​ណា​មួយ​​ដោយ​យក​ចិត្ត​ទុក​ដាក់ហើយ​បន្ទាប់​​ពី​បញ្ចប់​ការងារ​នោះ អ្នក​អាច​អប​អរ​សាទ​រ​ខ្លួន​អ្នកដោយ​មាន​រង្វាន់​ដូច​ជាញ៉ាំ​អាហារ​ដែល​ខ្លួន​ឯង​ចូល​ចិត្ត ឬ​សម្រាក​មើល​ Channel វីដេអូ​ដែល​អ្នក​ចូល​ចិត្ត​។ បែប​នេះ​ជា​ទម្លាប់​​ល្អ​មួយដែល​ជម្រុញ​ឱ្យ​អ្នក​មិន​ខ្ជិល​​ធ្វើ​ការងារដោយ​អ្នក​គិត​ថា នៅ​ពេល​ការងារ​រួច​​រាល់អ្នក​នឹង​មាន​រង្វាន់​ផ្តល់​​ឱ្យ​សម្រាប់​លទ្ធ​ផល​ការងារ​ដែល​អ្នក​ខិត​ខំ​ធ្វើ​​នោះ​។

៥​.ដាក់​វត្ថុ​ដែល​អ្នក​ស្រលាញ់​នៅ​ក្បែរ

ស្តាប់​ទៅ​ដូច​ជា​មិន​ទំនង ប៉ុន្តែ​​ឆ្លង​តាម​ពិសោធ​គឺ​​បាន​ជួយ​មនុស្ស​ច្រើន​ធ្វើ​កិច្ច​ការងារ​មិន​ឱ្យ​ធុញ។ ឧទាហរណ៍ អ្នក​ដាក់​វត្ថុ​​អនុស្សាវរីយ៍​ដែល​អ្នក​ស្រលាញ់ ឬ​​រូប​មនុស្ស​ជា​ទី​ស្រលាញ់​នៅ​​តុ​ការងារ​អ្នកនឹង​ជម្រុញ​អារម្មណ៍​ឱ្យ​ខិត​ខំ​​បំពេញ​ការងារព្រោះ​ថា ​ចំណុចឬ​វត្ថុ​ដែល​អ្នក​ស្រលាញ់​នៅ​ក្បែរ​ខ្លួន​ធ្វើ​​ឱ្យ​អារម្មណ៍​អ្នក​ផ្សារ​ភ្ជាប់នឹង​សកម្មភាព​ទាំង​នោះ​ថាសកម្មភាព​ការងារ​របស់​អ្នក​គឺ​​ធ្វើ​ដើម្បី​អ្វី​មួយ​ដែល​អ្នក​ស្រលាញ់ដើម្បី​មនុស្ស​ជា​ស្រលាញ់​របស់​អ្នកដូច​នេះ​​​អ្នក​​ផ្តោត​ធ្វើ​កិច្ច​ការ​ឱ្យ​បាន​ល្អនិង​ជា​ប្រយោជន៍​ទៅ​ដល់​អ្វី​ដែល​អ្នក​ស្រលាញ់​ដោយ​មិន​នឿយ​ណាយ​៕