បរទេស៖ នេះបើតាមរបាយការណ៍ពីគេហទំព័រ Boss Hunting បានបង្ហាញថា កំពូលតារាសម្តែងល្បីឈ្មោះ របស់អាមេរិក The Rock  ក្លាយជាបុគ្គលម្នាក់ ដែលទទួលបានប្រាក់ចំណូលច្រើនបំផុត ពីបណ្តាញសង្គម Instagram ខណៈលោករកបានរហូតដល់ទៅ ជាង១លានដុល្លារអាមេរិក ត្រឹមការបង្ហោះប្រម៉ូតផលិតកម្មម្តងៗ។ 

Dwayne Johnsonឬ The Rock មានអ្នក Follow ក្នុងបណ្តាញសង្គម Instagram  រហូតដល់ទៅ ២៣១លាននាក់។ លោកត្រូវបានគេដឹងថា រកប្រាក់បានរហូតដល់ទៅ ១,០១៥,០០០ដុល្លារអាមេរិក សម្រាប់ការបង្ហោះប្រម៉ូតផលិតផលម្តងប៉ុណ្ណោះ៕