បរទេស៖ ស្រាបៀរ វាជាភេសជ្ជៈមួយក្នុង ចំណោមភេសជ្ជៈមានជាតិអាល់កុល ដែលពេញនិយមបំផុត នៅលើពិភពលោក ហើយសំណាងល្អសម្រាប់ មនុស្សរាប់លាននាក់ ដែលចូលហាងផឹកស៊ី ដែលស្រាបៀរ មានអត្ថប្រយោជន៍ដល់សុខភាពដែល យើងមិនដែលរំពឹងទុក។
យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា បន្ថែមពីលើការស្រេកទឹកបន្ទាប់ពី ចំណាយពេលមួយ ថ្ងៃនៅការិយាល័យនោះ ការទទួលទានស្រាបៀរមួយកំប៉ុង បូកផ្សំអាហារូបត្ថម្ភជាច្រើន អាចជួយ កាត់បន្ថយការប្រឈម នឹងជំងឺបេះដូង និងបង្កើនសុខភាពខួរក្បាល។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រនៅ ទីក្រុងហុង កុងដែលបានបោះពុម្ភផ្សាយការស្រាវជ្រាវ ថ្មីនៅក្នុងទស្សនាវដ្ដី វេជ្ជសាស្ត្រអាមេរិកកាលពីសប្តាហ៍មុន។
ពួកគេបានអះអាងថា ស្រាបៀរមានវីតាមីន ប្រូតេអ៊ីនច្រើនជាងវីតាមីនច្រើនជាងស្រា និងមាន សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងអាចកាត់បន្ថយការកើតឡើងនៃជំងឺ សរសៃឈាមបេះដូង។
ស្រាបៀរមានផ្ទុកសារធាតុ រ៉ែដូចជាជាតិ កាល់ស្យូម ដែកម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ស័ង្កសី ស្ពាន់ម៉ង់កាណេស និងសេលេនីញ៉ូម ហ្វ័ររ៉ៃដ៍ និងស៊ីលីន៕