របាយការណ៍វិទ្យាសាស្ត្រចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រ អាហ្វ្រិកខាងត្បូងបានឱ្យដឹងថាភាគច្រើននៃឧបករណ៍កាត់សក់ដូចជាកាំបិត កោរ ឬ តុងដឺ សុទ្ធតែមានលទ្ធភាពប្រឡាក់ឈាម និងចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ពិសេសចំពោះអ្នកមានទម្លាប់កោរត្រងោលដែលជាម៉ូត ដ៏ពេញនិយមពុំត្រឹមតែនៅទ្វីបអាហ្វ្រិកតែនៅតំបន់ផ្សេងៗជាច្រើនលើពិភពលោកដូចជា អាមេរិកខាងជើង និង អឺរ៉ុប ។
វេជ្ជបណ្ឌិត ហ្សានឌីល ស្ប៉េន-ហ្គាន (ZandileSpengane) សាស្ត្រាចារ្យនៅសកលវិទ្យាល័យខេប ថោន និងជា ប្រធានក្រុមស្រាវជ្រាវនេះ បានឱ្យដឹងថាក្រុមស្រាវជ្រាវបានទៅកាន់ហាង កាត់សក់៥០កន្លែង នៅអាហ្វ្រិកខាង ត្បូងហើយបានសំណូមពរប្តូរឧបករណ៍កាត់សក់ចាស់ យកឧបករណ៍ថ្មី ។ឧបករណ៍ចាស់នេះបន្ទាប់មក ត្រូវបាននាំយកទៅបន្ទាប់ពិសោធន៍ ដើម្បីវិភាគ ។លទ្ធផលបង្ហាញថា ៤២ភាគរយនៃ ឧបករណ៍មានជាប់ឈាម, ក្នុងនោះ ៨ភាគរយ ជាប់ឈាមវិជ្ជមានជាមួយ វីរុសរលាកថ្លើម B ។
លោកបានបន្តថា ទោះបីពុំទាន់ រកឃើញវីរុសហ៊ីវលើឧបករណ៍នាំទៅបន្ទាប់ពិសោធន៍ក៏ពិតមែន, ប៉ុន្តែលើទ្រឹស្តីបទ, គឺអាចមានហានិភ័យឆ្លងហ៊ីវតាមផ្លូវនេះ ។
តាមពួកអ្នកវិទ្យាសាស្ត្រ ផ្លូវ ចម្លងរលាកថ្លើម B គឺស្រដៀងហ៊ីវ រួមមានផ្លូវឈាម, រួមភេទ និងចម្លង ពីម្តាយទៅកូន ។ ក្នុងនោះសំខាន់គឺផ្លូវឈាម, រួមភេទនិងចម្លងពីម្តាយ ទៅកូន ។ ក្នុងនោះ សំខាន់គឺផ្លូវឈាម, ឆ្លងពេលបញ្ចូលឈាមមានវីរុស ឬ ចាក់គ្រឿងញៀន…។ ក្រៅពីនេះអាច និយាយដល់ករណីមួយចំនួនងាយ ឆ្លងវីរុសរលាកថ្លើម B ដូចជាប្រើរួម គ្នានូវឧបករណ៍មានលទ្ធភាពប្រឡាក់ឈាមពីអ្នកជំងឺដូចជាកាំបិតកោរ ពុកមាត់, ច្រាសដុសឆ្មេញ។ វីរុស រលាកថ្លើម B ក៏ឆ្លងតាមស្នាមដាច់រលាត់, ឧបករណ៍សាក់ និងចោះរន្ធត្រចៀកមិនបានសម្លាប់មេរោគ ។ល ៕
មួយផ្នែកធំនៃឧបករណ៍កាត់សក់ ដូចជាកាំបិតកោរ ឬ តុងដឺ សុទ្ធតែមានលទ្ធភាពត្រូវ ជាប់ឈាមនិងចម្លងវីរុសរលាកថ្លើម B និងថែមទាំងហ៊ីវ ពីមនុស្សម្នាក់នៅមនុស្សម្នាក់ពិសេសចំពោះអ្នកមានទម្លាប់កោរត្រងោល ។