ជារៀងរាល់ឆ្នាំមានប្រជាជនបានស្លាប់និងរបួសដោយសារ ផ្លេកបន្ទោរផ្គរ រន្ទះដែលនេះគឺជាបញ្ហាកើតឡើងពីគ្រោះធម្មជាតិ។ ដើម្បីជាការផ្សព្វផ្សាយចំណេះដឹងអំពីការប្រុងប្រយ័ត្ន និងវិធីការពារគ្រោះថ្នាក់ដែលអាចកើតមាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញពីចំណុចខ្លះៗ ដើម្បីសាធារណៈជនបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗបង្កដោយគ្រោះថ្នាក់ធម្មជាតិនេះ ដែលមានជាចំណុចមួយចំនួនដូចជា៖
ប្រការត្រូវអនុវត្តពេលមាន ផ្លេកបន្ទោរ ផ្គររន្ទះ៖
ត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង
ត្រូវរត់ចេញពី ទឹក ឬស្រែ
នៅខាងក្នុង ឬ រត់ចូលទៅក្នុងផ្ទះជាប្រញាប់
ត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិទត្រចៀកសងខាង នៅក្រោមបង្គោលភ្លើង
ក្នុងរថយន្តមានសុវត្ថិភាព តែមិនត្រូវប៉ះចង្កូត ឬទ្វារ
ត្រូវអង្គុយក្នុងតំបន់សុវត្ថិភាពក្នុងផ្ទះ
ដកឌុយដោតភ្លើង ឬឌុយទូរសព្ទទុក ចំងាយ ១ម៉ែត្រ ពីប្រភពចរន្តអគ្គិសនី
ដោយឡែកប្រការគួរចៀសវាងនៅពេលមានផ្លេកបន្ទោរផ្គរ រន្ទះគឺ មានដូចជា៖
មិនត្រូវនិយាយទូរសព្ទនៅពេល ឬសំឡេងផ្គរ
មិនត្រូវជិះម៉ូតូ ឬកង់
មិនត្រូវអង្គុយក្នុងតង់
មិនត្រូវអង្គុយនៅក្រោមចំដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ ៤ម៉ែត្រពីមែកឈើ។
បន្ថែមពីនេះនាយកដ្ឋានឧតុនិយមក៏បង្ហាញពីការសម្គាល់បាតុភូតដែលអាចកើតមានរន្ទះដូចជា៖
បើសិនសង្កេតឃើញមានពពក Cumulonimbus (ពពកមានទំហំធំ និងកំពស់ខ្ពស់ ឈរត្រង់ទៅលើមានព័ណ៌ខ្មៅ ដែលក្នុងនោះមានដូចជា រន្ទះ ភ្លៀង ដែលកំពុងបញ្ជូនចុះមកផែនដី) ពពកព័ណ៌ខ្មៅ ដែលរសាត់មកជិត ឬពីលើ។
បើសិនជាឮសូរ សំលេងផ្គរ នៅជិត ឬក្បែរ
បើសិនសង្កេតឃើញមាន ផ្លេកបន្ទោរ ចាំភ្លែត
ឬព័ត៌មានដែលអ្នកអាចឃើញ ឬផ្តល់ដោយនាយកដ្ឋានឧតុនិយម៕