Image

គំនិតថ្មីៗ របស់ Teamworkអាចរួមគ្នាបង្កើតជាផលិតផលច្នៃប្រឌិត និងសមិទ្ធិផលថ្មីៗជាច្រើន ហើយនេះជាអ្វីដែលអ្នកដឹកនាំក្រុមតែងប្រាថ្នាចង់បាននូវប្រសិទ្ធិភាពមួយនេះ។ សម្រាប់ចំណុចជាបទពិសោធមួយចំនួនក្នុងការដឹកនាំក្រុមឱ្យសហការគ្នាចែករំលែកបាននូវគំនិតថ្មីៗសម្រាប់ជោគជ័យរបស់ក្រុម ត្រូវបានចែករំលែកដូចខាងក្រោម៖

. កំណត់គោលដៅក្រុម

ប្រើប្រាស់កាលវិភាគ ឬតារាងពេលវេលាផែនការសកម្មភាព ដើម្បីកំណត់គោលដៅបច្ចុប្បន្នរបស់ក្រុមការងារអ្នក។ ធ្វើបែបនេះ សមាជិកក្រុមអាចចូលរួមចែករំលែកទស្សនៈរបស់ពួកគេផ្ទាល់។អ្នកដឹកនាំក្រុម ក៏គួរប្រាកដថា គ្រប់ៗគ្នាក្នុងក្រុមអាចយល់បានពីគោលដៅរួមរបស់ក្រុមបន្ទាប់មកគឺផ្នែករបស់ពួកគេដែលត្រូវធ្វើដើម្បីសម្រេចគោលដៅនោះ។ ការកំណត់ផែនការដូចនេះដែលនាំឱ្យក្រុមចូលរួមសហការគ្នា ដើម្បីសម្រេចគោលដៅ។

. ជម្រុញបរិយាកាសច្នៃប្រឌិត

អាចមានពេលសម្រាប់ដាក់ឱ្យក្រុមការងារលើកឡើងពីគំនិតរៀងៗខ្លួនមកពិភាក្សាគ្នា ដោយសមាជិកនីមួយៗបើកចិត្តទូលាយ ស្តាប់មតិយោបល់គ្នា មុននឹងពិភាក្សាសម្រេចជ្រើសយកគំនិតណាមួយដែលជាគំនិតច្នៃប្រឌិតថ្មីនិងប្រសើរជាងគេ ។ បន្ទាប់ពីនោះ អ្នកដឹកនាំក្រុមអាចណែនាំដល់សមាជិកគ្រប់គ្នាៗថាការសម្រេចយកគំនិតណាមួយមកអនុវត្ត អាចទទួលលទ្ធផលល្អ ឬអាចរងហានិភ័យខ្លះ បរាជ័យខ្លះ ដូចនេះការត្រៀមទទួលយកលទ្ធផលទាំងល្អនិងមិនល្អជារឿងដែលត្រូវហ៊ានប្រឈម។ ការណែនាំដូច្នេះ នឹងធ្វើឱ្យសមាជិកក្រុមចូលរួមសហការគ្នាចូលរួមបញ្ចេញមតិ គំនិតយោបល់របស់ខ្លួនសម្រាប់ក្រុម។ 

. ជម្រុញបរិយាកាសងាយស្រួលទំនាក់ទំនង

ចំណុចនេះសម្តៅទៅលើអ្នកដឹកនាំក្រុមអាចបង្កើតបរិយាកាសសាមញ្ញធម្មតា ងាយស្រួលសម្រាប់សមាជិកក្នុងក្រុមអាចចែករំលែកគំនិតដែលអាចឱ្យគ្រប់សមាជិកក្រុមអាចមើលឃើញគំនិតនោះ។ ជាឧទាហរណ៍ ការដាក់ក្តារខៀនរួមសម្រាប់សមាជិកអាចសរសេរចែករំលែកគំនិតពួកគេបង្ហាញសមាជិកគ្រប់គ្នា ឬមួយអាចប្រើប្រាស់មធ្យោបាយPlatformណាមួយ ដែលគ្រប់សមាជិកអាចឃើញគំនិតនោះ និងបញ្ចេញមតិយោបល់របស់ពួកគេបានដែលនេះជាផ្នែកមួយកាន់តែជម្រុញឱ្យក្រុមសហការគ្នា

. ជម្រុញការអនុវត្តផែនការភ្លាមៗ

ក្រោយពេលការសហការគ្នាចូលរួមចែករំលែកគំនិតបង្កើតទស្សនៈថ្មីៗ និងជ្រើសយកគំនិតប្រសើរជាងគេណាមួយមកសម្រាប់ជាផែនការសកម្មភាពសម្រាប់អនុវត្ត។ការអនុវត្តភ្លាមៗ នឹងជម្រុញទឹកចិត្តឱ្យសមាជិកកាន់តែចូលរួមបង្កើតគំនិតថ្មីៗបន្ថែម។ ការចែករំលែកគឺជាភាពសកម្មនៃការចូលរួមសហការគ្នាក៏ដូចគ្នានេះ ការអនុវត្តផែនការភ្លាមៗ ក៏នឹងជម្រុញទម្លាប់សកម្មភាពឱ្យសមាជិកក្រុមចូលរួមសហការគ្នាកាន់តែល្អ៕

ប្រភព៖ Businessnewsdaily