មនុស្សគ្រប់គ្នានៅពេលសួរសំណួរថាតើអ្នកចង់ក្លាយជាមនុស្សបែបណា? ប្រាកដណាស់ចម្លើយពិតជាឆ្លើយថាចង់ក្លាយជាមនុស្សមានសមត្ថភាពចង់ក្លាយអ្នកដឹកនាំល្អចង់ក្លាយជាមនុស្សប្រសើរជាងមុន...។ ប៉ុន្តែ នៅមានរឿងតូចមួយដែលពួកគេ ច្រើនមិនបាន ឬមិនសូវចាប់អារម្មណ៍នោះគឺ"ចង់បានលទ្ធផលថ្មីប៉ុន្តែនៅតែធ្វើរឿងដដែលៗ"។
ចំណុចតូចមួយនេះជាក់ស្តែងក៏ត្រូវបានលើកឡើងដោយអ្នកប្រាជ្ញវិទ្យាសាស្រ្តផងដែរ គឺលោក Albert Einstein ដែលគេស្គាល់ថាជាកំពូលអ្នកប្រាជ្ញរូបវិទ្យា និងគណិតវិទ្យាដែលមានឥទ្ធិពលខ្លាំងលើពិភពលោកក្នុងសតវត្សទី២០។ដូចនេះចំណុចដែលគួរចាប់អារម្មណ៍នោះគឺ យើងមិនអាច ធ្វើរឿងដដែលៗហើយរំពឹងចង់បានលទ្ធផលថ្មីនោះទេ។
យ៉ាងណាមិញដើម្បីសម្រេចបានក្តីសុបិន្តដែលមាននិងដែលបានប្រាថ្នានោះគឺផ្តើមធ្វើសកម្មភាពថ្មីក្លាយជាទម្លាប់ថ្មីដែលឈានទៅរកជីវិតប្រសើរដែលប៉ងទុកនោះ។ ជាឧទាហរណ៍តូចមួយដែលត្រូវបានអ្នកនិពន្ធក្នុងស្រុកម្នាក់លើកឡើងគឺ លោក សូ សាវឿន និងជាគ្រូបណ្តុះបណ្តាលមួយរូបបានលើកឡើងថា ជាធម្មតាកាលណាមនុស្សធ្វើសកម្មភាពដដែលៗលទ្ធផលដែលទទួលបាននឹងគ្មានអ្វីផ្លាស់ប្តូរច្រើនទេ ពិសេសលទ្ធផលភាគច្រើនគឺនៅតែដដែលដូចនេះគួរគប្បីសាកល្បងសកម្មភាពថ្មីៗប្លែក ដែលនាំឱ្យរីកចម្រើននិងភាពប្រសើរជាងមុន។
ហើយអ្វីដែលគួរគប្បីអនុវត្តបន្ទាប់បន្សំសម្រាប់ចំណុចខាងលើនេះនោះគឺការហ៊ានចាប់ផ្តើមធ្វើវារួចអ្នកអាចកែកុនបើតាមក្រោយប្រសិនបើមានចំណុចខ្វះខាតណាមួយ។ នៅពេលសកម្មភាពថ្មីក្លាយជាទម្លាប់ថ្មីនោះលទ្ធផលអ្នកនឹងបានមកថ្មីផងដែរ។
ដូច្នេះសរុបមកវិញការអភិវឌ្ឍខ្លួនសិក្សាលម្អិតមើលហេតុនិងផល ជាស្ពានទៅរកទម្លាប់ថ្មីឆ្ពោះរកទិសដៅដែលធ្វើឱ្យអ្នកប្រសើរជាងមុនគឺជាចំណុចមួយដែលគួរពិចារណារសម្រាប់ចាប់អនុវត្តនិងអនុវត្តជាប់ជានិច្ចរហូតទៅដល់ទិសដៅដែលអ្នកប៉ងទុកហើយអ្នកក៏គួរចាប់អនុវត្តពេលនេះទៅ៕