សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ធ្វើ​ការងារ​ពី​ផ្ទះប្រាកដ​ណាស់​​ក៏​ត្រូវ​មាន​ការ​រំខាន​ខ្លះ ​​ពី​​បរិយាកាស​នៅ​ផ្ទះដូច​ជា ​ការងារ​​ផ្ទះ​ផ្ទាល់ ​​ឬ​សម្លេង​​ពី​អ្នក​ផ្ទះដែល​ធ្វើ​ឱ្យ​លាយ​ឡំ​ទៅ​លើ​​ការងារ​ត្រូវ​ធ្វើ​ និង​អាច​ថា​កើត​ជា​​អារម្មណ៍​ម៉ួ​ហ្មង​ខ្លះ​។ ប៉ុន្តែ​​ អ្នក​ក៏​អាច​ច្នៃ​​និង​សាក​ល្បង​វិធី​មួយ​ចំនួន​ដែលអាច​​គ្រប់​គ្រង​អារម្មណ៍​ស្រ្តេស​ ដែល​​កើត​មានដែល​ជួយ​​​ឱ្យ​ទាំង​​ការងារ​អ្នក​ត្រូវ​ធ្វើ​មាន​ប្រសិទ្ធិភាព​​ឡើង​វិញ ដែល​នេះ​ត្រូវ​បាន​​ស្រង់​យក​ជា​បទ​ពិសោធ​របស់​អ្នក​ធ្វើ​ការងារ​ពី​ផ្ទះ ​និង​អ្នក ​Freelancer មួយ​ចំនួន​៖

.ប្រើ​ក្រដាស​"ហេតុ​ផល​ត្រូវ​ធ្វើ"

បង្កើត​បញ្ជី​ត្រូវ​ធ្វើ​មួយប៉ុន្តែ​មិន​មែន​ជា​បញ្ជី​សកម្មភាព​ការងារ​តាម​អារម្មណ៍​ដែល​គិត​ថា​សល់​ពេល​ច្រើន​នោះ​ទេ។មាន​ន័យ​ថាជា​បញ្ជី​អំពី​សកម្មភាព​ណា​មួយ​ដែល​ត្រូវ​ធ្វើ​មុន​ និង​ផ្អែក​តាម​បទ​ពិសោធ​កន្លង​មកថា​ការងារ​នោះ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ដើម្បី​​រួច​រាល់​​។ ដូច​នេះ​ អ្នក​នឹង​ដឹង​ថា​មួយ​ថ្ងៃ​​នេះ​ នឹង​មាន​សកម្មភាព​បែប​ណា​ត្រូវ​ធ្វើត្រូវ​បង្ហើយ និង​សល់​ពេល​សម្រាប់​តែ​ផ្តោត​លើ​ការ​សម្រាក ឬ​ការងារ​ផ្ទះ​ផ្ទាល់​វិញ​ដោយ​មិន​មាន​សល់​ពេល​ដែល​ខួរ​ក្បាល​​ត្រូវ​ផ្តោត​លើ​រឿង​បារម្ភ​នោះ​ឡើយ​​។

.ងាក​ទៅ​ធ្វើ​រឿង​​ផ្សេង​​ខ្លះ​ដែល​សកម្មបើ​អ្នក​នៅ​តាន​តឹង

​ជួប​អារម្មណ៍​​ជាប់​គាំង​​​​​​​នឹង​ការងារ​គិត​​មិន​ទៅ​មុខ​​​មិន​អាច​ផ្តោត​អារម្មណ៍​​បានមាន​ន័យ​ថា​រាង​កាយ​ត្រូវ​ការ​ចលនាឬ​សកម្មភាព​ខ្លះ​ដែល​គេច​ចេញ​ពី​អារម្មណ៍​ម៉ួហ្មង​នោះ​។ ពេល​វេលា​តាន​តឹង​​នេះអ្នក​អាច​ឆ្លៀត​ទៅ​ធ្វើ​សកម្មភាព​ផ្សេង​ៗដែល​សម្រួល​ដល់​អ្នក​ដូច​ជាទៅ​ធ្វើ​ចលនា​លំហាត់​ប្រាណ​បន្តិចទៅ​សម្អាត​បន្ទប់​ទឹក ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​នាំ​អ្នក​ចេញ​ពី​អារម្មណ៍​ស្រ្តេស​នោះ​។ ក្រោយ​អារម្មណ៍​បាន​​ស្រស់​ថ្លាអ្នក​ក៏​អាច​ទៅ​ធ្វើ​​កិច្ច​ការ​ងារ​​ទាំង​នោះ​វិញដោយ​មិន​ខាត​ពេល​ អង្គុយ​ស្រ្តេស​ផង និង​បាន​​ថាម​ពល​​ស្រស់​ស្រាយ​សម្រាប់​ខួរ​ក្បាល​បំពេញ​ការងារ​អ្នក​ឱ្យ​ប្រសើរ​ឡើង​វិញ​ផង​។

Image

.ស្វែង​យល់​ពី​ដើម​ហេតុ​បង្ក​​ឱ្យ​អ្នក​ស្រ្តេស

​មនុស្ស​ម្នាក់​ៗ​ជួប​អារម្មណ៍​ស្រ្តេស​រឿង​ផ្សេង​ៗ​គ្នាអាស្រ័យ​ស្ថានភាព​ខ្លួន​ដូច​នេះ​ មូល​ហេតុ​ក៏​ផ្សេង​គ្នា​។ អ្នក​អាច​​ស្វែង​យល់​ពី​ដំណើរ​ដែល​ធ្វើ​ឱ្យ​អ្នក​ម៉ួ​ហ្មង (តែ​មិន​មែន​គិត​ម៉ួ​ហ្មង) ហើយ​នៅ​ពេល​ដែល​យល់​នោះ​អ្នក​នឹង​ឃើញ​​​​វិធី​​​ណា​មួយ​សម្រាប់​​ដោះ​ស្រាយ​បាន។ ហើយ​បន្ទាប់​ពី​នោះអ្នក​ក៏​​អាច​ផ្តោត​លើ​កិច្ច​ការ​អ្នក​បាន​​វិញ​៕