ខណៈពេលដែលគំនិត តែងតែមានច្រើនដូចជាគ្រាប់ព្រិលចូរសាកសួរមនុស្សដប់នាក់ អំពីនិយមន័យ ​ចំពោះនិយោជិតដ៏អស្ចារ្យម្នាក់ហើយអ្នកនឹងមិនទទួលបានចម្លើយ ដែលខុសគ្នាទាំង១០ខាងក្រោម​ឡើយ។

នោះពីព្រោះតែនិយោជិតដ៏អស្ចារ្យមានភាពលេចធ្លោ។ក្នុងនាមជានិយោជកម្នាក់ អ្នកអាចមើលឃើញពួកគេបានយ៉ាងងាយ​​ស្រួល និងរក្សាបុគ្គលិកប្រភេទនេះអោយបានព្រោះពួកគេជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះមនុស្សដែលនៅជុំវិញខ្លួន ។

អ្នកត្រូវចំណាយកម្លាំងជាច្រើនក្នុងការជ្រើសរើសនិងថែរក្សា អ្នកដែលមានទេព្យកោសល្យពិសេស​បែបនោះ។ ពួកគេយល់អំពីអំណាចនៃហេតុនិងផលនាំក្រុមហ៊ុន ឆ្ពោះទៅ​មុខនិងដឹងយ៉ាងច្បាស់ អំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីភាពរីកចម្រើន និងទទួលបានរង្វាន់។ មានតែក្រុមហ៊ុនដែលមានតម្លៃប៉ុណ្ណោះដែលអាចរក្សាពួកគេនិងអាចជួលពួកគេបាន។

និយោជិតដ៏ល្អៗទាំងនោះ មានអាកប្បកិរិយាចំនួនដប់ដែលដូចគ្នាដែលពួកគេហាក់ដូចជាសម្តែង​ចេញមកដោយមិនចាំបាច់ខំប្រឹងឡើយ។អាកប្បកិរិយាទាំងនោះមាននៅទីនេះបូករួមនឹងដំបូន្មាន​មួយចំនួនដើម្បីជួយដល់អ្នកក្នុងការជួយឲ្យនិយោជិតដ៏អស្ចារ្យរបស់អ្នកកាន់តែមានភាពអស្ចារ្យជាងនេះ​ទៀត។

១. ពួកគេចាប់អារម្មណ៍ ចំពោះការរៀនសូត្រ អំពីរាល់ទិដ្ឋភាពទាំងអស់នៃអាជីវកម្ម

បុគ្គលិកល្អៗ យល់ថា ពួកគេគឺជាចំណែកមួយនៃអ្វីមួយដែលមានទំហំកាន់តែធំ និងមានតម្លៃច្រើនជាងការងាររបស់​ពួកគេ ដូច្នេះពួកគេរៀនសូត្រនូវជំនាញនានា ដែលជះឥទ្ធិពលជាវិជ្ជមានចំពោះផ្នែកជាច្រើន​ទៀត​នៃក្រុមហ៊ុន។

អ្វីដែលអ្នកអាចធ្វើបាននោះ៖វិនិយោគទៅលើការបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម ដូចជា​ផ្នែកគណនេយ្យផ្នែកទីផ្សារ និងការគ្រប់គ្រងនិងធ្វើឲ្យនិយោជិតរបស់អ្នកងាយទទួលបានឱកាស​ក្នុង​ការទទួលបានការបណ្តុះបណ្តាលទាំងនោះ។

២. បុគ្គលិកល្អៗ តែងជួយគ្រប់គ្រងក្រុមហ៊ុន

បុគ្គលិកទាំងនោះ តែងចាត់ទុកក្រុមហ៊ុនដូចជារបស់ពួកគេដោយធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នអំពីចំណាយ និង​ឱកាស។ពួកគេមានសមត្ថភាពធ្វើការវាយតម្លៃអំពីហានិភ័យ និងរង្វាន់សម្រាប់រយៈពេលវែង។

អ្វីដែលអាចធ្វើបាន៖មានភាពស្មោះត្រង់ ចែករំលែកហិរញ្ញវត្ថុនិងទស្សនៈវិស័យរបស់អ្នកដើម្បីជួយឲ្យ​និយោជិតធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។

៣. ពួកគេបង្កើតឱកាសដែលអាចកែប្រែបាន

­អ្នកមិនចាំបាច់នៅក្នុងផ្នែកលក់ឬផ្នែកទីផ្សារដើម្បីជួយឲ្យក្រុមហ៊ុនមួយរីកចម្រើនឡើយ។អ្នកដែល​មានបណ្តាញទំនាក់ទំនងរឹងមាំដែលមកពីគ្រប់ផ្នែកទាំងអស់មើលឃើញការរីកចម្រើនរបស់ក្រុមហ៊ុន​ជាកម្លាំងរួមគ្នាមួយនិងបន្តបើកភ្នែករបស់ពួកគេសម្លឹងរកមើលវិធីសាស្រ្តនានា ជាជាងការផ្តល់ការតបស្នង​ចំពោះខ្លួនរបស់ពួកគេ។

អ្វីដែលអ្នកអាចធ្វើបាន៖ចូរប្រាកដថានិយោជិតទាំងអស់របស់អ្នកយល់អំពីសំណើដ៏មានតម្លៃរបស់អ្នកនិងអាចសម្គាល់ឃើញឱកាសយ៉ាងងាយស្រួលបន្ទាប់មកផ្តល់រង្វាន់ដល់ពួកគេដោយបើកចំហរ​សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

៤. ពួកគេដោះស្រាយបញ្ហា មុនពេលដែលបញ្ហាទាំងនោះកើតឡើង

និយោជិតដ៏អស្ចារ្យ ស្វែងរកវិធីយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រព័ន្ធបង្កើតការកែប្រែជាវិជ្ជមាន សូម្បីតែ​នៅពេលដែលចៅហ្វាយនាយរបស់ពួកគេមិនទាន់បានស្នើសុំឲ្យពួកគេធ្វើ។

អ្វីដែលអ្នកអាចធ្វើបាន៖ បង្ហាញអំពីចក្ខុវិស័យជាលាយលក្ខណ៍អក្សរយ៉ាងច្បាស់លាស់ អំពី​ទីកន្លែងដែលក្រុមហ៊ុននឹងទៅ និងលើកទឹកចិត្តឲ្យមានគំនិតផ្តួចផ្តើមនានា ដូច្នេះពួកគេនឹងមានអារម្មណ៍​សុវត្ថិភាពនិងទទួលបានអំណាចក្នុងការបង្កើតការផ្លាស់ប្តូរ។

៥. ពួកគេប្រាប់អំពីការពិត

និយោជិតដ៏អស្ចារ្យយល់ថា ការលាក់បាំងព័ត៌មានអាក្រក់ មិនបានជួយអ្វីដល់អ្នកណាម្នាក់ឡើយ។ ពួកគេប្រាប់អ្នកដទៃអំពីចំណុចសំខាន់ មុនពេលមានការខូចខាតកើតឡើង ហើយពួកគេស្វែងរកវិធីល្អៗ​សម្រាប់សន្ទនាអំពីបញ្ហាដែលធ្វើឲ្យអារម្មណ៍មិនសុខស្រួលទាំងនោះ។

អ្វីដែលអ្នកអាចធ្វើបាន៖ ជំរុញមជ្ឈដ្ឋាននៃការទំនាក់ទំនង ដោយបើកចំហរដែលមិនត្រឹមតែលើកទឹក​ចិត្តឲ្យមានការនិយាយការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឲ្យនិយាយការពិតទាំងនោះទៀតផង។

៦. ពួកគេសម្តែងចេញនូវស្តង់ដារកម្រិតខ្ពស់ ជាមួយនឹងការថែទាំកម្រិតទាប

និយោជិតអស្ចារ្យ ដឹកនាំការបំពេញការងារ ក្នុងកម្រិតខ្ពស់ដោយខ្លួនឯង និងយ៉ាងស្ងប់​ស្ងាត់។ ពួកគេធ្វើឲ្យចៅហ្វាយនាយ មានភាពស្ងប់សុខក្នុងចិត្តតាមរយៈការបំពេញការងារ ​​ដោយមានស្តង់ដារខ្ពស់ដូចដែលថ្នាក់ដឹកនាំត្រូវការពីខ្លួនពួកគេ។

អ្វីដែលអ្នកអាចធ្វើបាន៖បង្កើតឧទាហរណ៍ និងបង្កើតព្រឹត្តិការណ៍រំភើបបន្តិចបន្តួច សម្រាប់លទ្ធផល​ការងារខ្ពស់។ ផ្តល់រង្វាន់ជាសាធារណៈ ដល់អ្នកដែលអាចអនុវត្តការងារក្នុងកម្រិតខ្ពស់បែបនោះ។

៧. ពួកគេអភិវឌ្ឍខ្លួនពួកគេនិងអ្នកដទៃ

និយោជិតទាំងនេះធ្វើការដឹកនាំ ដោយប្រើឧទាហរណ៍ពួកគេដឹកនាំអាជីពផ្ទាល់ខ្លួន ខណៈ​ពេលនោះពួកគេក៏បំផុសគំនិតអ្នកដទៃឲ្យធ្វើដូចគ្នាផងដែរ។ ពួកគេរីកចម្រើនដោយមិនបង្កើតអារម្មណ៍ ខឹងស្អប់ឬតូចចិត្តអ្វីឡើយ។ ពួកគេសម្លឹងឃើញនិងបង្កើតអនាគតដ៏ល្អឥតខ្ចោះមួយ សម្រាប់​ខ្លួនឯង ហើយពួកគេក៏នាំអ្នកដទៃឲ្យសម្លឹងឃើញ និងធ្វើការបង្កើតអនាគតបែបនោះផងដែរ។

អ្វីដែលអ្នកអាចធ្វើបាន៖ លើកទឹកចិត្តចំពោះការអភិវឌ្ឍផ្ទាល់ខ្លួន និងការរីកចម្រើនរវាងមិត្តរួមការងារ​តាមរយៈការលះបង់ពេលវេលា ឲ្យក្រុមការងារនិងការរៀនសូត្ រដើម្បីភាពរីកចម្រើននៃការងារ។

៨. ពួកគេស្រាវជ្រាវអនុវត្ត និងរីកចម្រើន

គ្មានអ្នកណាម្នាក់ចេះគ្រប់យ៉ាងនោះទេប៉ុន្តែនិយោជិតពូកែ គឺជាមនុស្សម្នាក់ដែលនឹងរៀនសូត្រ ផ្ទុយពី​អ្នកដែលគិតថាពួកគេបានដឹងរឿងគ្រប់យ៉ាងដែលពួកគេត្រូវដឹងរួចហើយ។

អ្វីដែលអ្នកអាចធ្វើបាន៖ បណ្តាក់ទុនពេលវេលាលើការរុករក និងការគិតដ៏ទូលំទូលាយ។ លើកទឹកចិត្ត​និយោជិតឲ្យធ្វើការស្វែងរកយ៉ាងជ្រៅ ទៅក្នុងគម្រោងដែលមានគំនិតហួសវិស័យ (មានភាពស្រមើស្រម៉ៃ) ដោយផ្តល់ពេលវេលាដល់ពួកគេ និងផ្តល់រង្វាន់សម្រាប់លទ្ធផល។

៩. ពួកគេបង្កើតសុភមង្គល

និយោជិតអស្ចារ្យ យល់អំពីថាមពលនៃការងារជីវិត និងមិត្តភាព។ ការណ៍ដែលពួកគេ យល់អំពីខ្លួនឯង​ ធ្វើ​ឲ្យពួកគេអាចសម្រេចចិត្តបានយ៉ាងល្អប្រសើរបំផុត ចំពោះបញ្ហាគ្រួសារមិត្តភាព និងការងារ។ ពួកគេបង្ហាញយ៉ាងច្បាស់ នូវថាមពលវិជ្ជមាន ទោះបីជានៅពេលដែលពួកគេមានសម្ពាធក៏ដោយ ហើយ​ចែក​រំលែកថាមពលវិជ្ជមានទាំងនោះទៅកាន់អ្នកជុំវិញខ្លួន ដើម្បីបង្កើតការិយាល័យមួយ ដែលមានភាពសប្បាយរីករាយកាន់តែខ្លាំង។

អ្វីដែលអ្នកអាចធ្វើបាន៖ បង្កើតមជ្ឈដ្ឋានមួយដែលពួកគេអាចសម្តែងចេញ ដោយបើកចំហរនូវអ្វីដែល​ខ្លួនរបស់ពួកគេ។ លើកទឹកចិត្តពួកគេឲ្យខិតខំប្រឹងប្រែង អនុវត្តវិធីសាស្រ្តជាច្រើនដើម្បីសម្រេចក្តីសុបិន្ត​របស់ពួកគេ។

១០. ពួកគេជួយសម្រួលប្រធានដែលអស្ចារ្យ

និយោជិតអស្ចារ្យ ធ្វើឲ្យអ្នកមានភាពរីកចម្រើនក្នុងនាមជានិយោជក។ ពួកគេស្គាល់អំពីគុណតម្លៃរបស់​ពួកគេ និងធ្វើឲ្យអ្នកចង់ធ្វើខ្លួនឲ្យមានតម្លៃ ដើម្បីធ្វើការងារជាមួយមនុស្សដែលមានសមត្ថភាពខ្ពស់​បែបនោះ...ទោះបីជាពួកគេត្រូវដាក់ខ្លួនយ៉ាងខ្លាំង ក្នុងការនិយាយបែបនោះក៏ដោយ ប៉ុន្តែវាជាការពិត។

អ្វីដែលអ្នកអាចធ្វើបាន៖ ខិតខំសម្តែងការកោតសរសើរដោយស្មោះត្រង់ ចំពោះនិយោជិតដែលសម្តែងអាកប្បកិរិយា​ខាងលើ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា គុណតម្លៃនិងភាពរីកចម្រើនរបស់ពួកគេ ស្ថិតនៅ​ចំណុចដែលមានសក្តានុពលពេញលេញ បន្ទាប់មកពួកគេនឹងធ្វើបែបនោះចំពោះអ្នក​ដូចគ្នា៕