ក្នុងកម្រិតអាស៊ានគុណភាពខ្យល់នៅ កម្ពុជាឈរនៅលេខរៀងទី៦ ល្អជាងប្រទេស ឥណ្ដូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ តែអន់ជាងសិង្ហបុរីបន្តិច នេះបើតាមរបាយការណ៍ថ្មីដែលទើបចុះផ្សាយដោយ IQAirVisual របស់ប្រទេសស្វីស។
គុណភាពខ្យល់អាកាសកំរិត PM2.5ជាមធ្យម នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មាន ២១.១មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឡើងពី ២០,១ កាលឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចំនួន៣៥ទំព័រដែលចេញផ្សាយ ដោយអ្នកត្រួតពិនិត្យគុណភាពខ្យល់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស IQAirVisual ។
តួរលេខ គុណភាពខ្យល់នៅកម្ពុជា មានការឡើងបន្តិចជាងឆ្នាំមុនតែនៅមានលក្ខណៈល្អប្រសើរជាង វៀតណាម ដែលគុណភាពខ្យល់កាន់តែអាក្រក់ទៅ ពី ៤០,៨ នៅឆ្នាំ ២០១៨ ឡើងដល់ ៤៦,៩ ក្នុងឆ្នាំ ២០១៩។
ក្នុងបញ្ជីប្រទេសទាំង៩៨ ប្រទេសបង់ក្លាដែសជាប់ចំណាត់ថ្នាក់គុណភាពខ្យល់អាក្រក់បំផុតលេខ១ រីឯកម្ពុជាឈរនៅលេខ៤១ មានកម្រិតដែលមានកំរិត PM2.5 ត្រឹម២១.១ ល្អជាង ប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់ទី១៥ក្នុងពិភពលោក ដែលមានគុណភាពខ្យល់អាកាសអាក្រក់ ជាមធ្យម ៣៤,១។
IQ AirVisual ដែលប្រើទិន្នន័យពីរដ្ឋាភិបាល ក្រុមហ៊ុនសង្គមស៊ីវិល និងស្ថានីយ៍ត្រួតពិនិត្យក្នុងមូលដ្ឋាន និងពេលវេលាជាក់លាក់លើការស្ទង់គុណភាពខ្យល់ នៅតាមទីក្រុងជាង ៣០០០ ទូទាំងពិភពលោក ដោយវាស់កម្រិត PM2.5។
(លំដាប់លេខកាន់តែខ្ពស់ គឺមានន័យថា ល្អប្រសើរ)