ខេត្តកំពង់ចាម៖ ការអនុវត្តគម្រោងការពារច្រាំងព្រែកអន្លង់គគី ដែលស្ថិតក្នុងខេត្តកំពង់ចាម ប្រវែង ៤៩៥ម៉ែត្រ សម្រេចបានប្រមាណ ៥០% ហេីយ នេះបើតាមការបញ្ជាក់ពីមន្រ្តីជំនាញ ក្រសួងធនធានទឹកនិងឧតុនិយម។
នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងដំណើរនៃការចុះពិនិត្យការអនុវត្តន៍ការងារ ដែលមាន ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប លោក ហ៊ុន សុទ្ធី និងលោក ស៊ុយ សុវណ្ណ លើគម្រោងការពារច្រាំងព្រែកអន្លង់គគី ប្រវែង ៤៩៥ម៉ែត្រ ជំហានទី២ ស្ថិតនៅឃុំព្រែកកុយ និងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងបានបញ្ជាក់ថា លទ្ធផលការងារសម្រេចបាន ៥០%ហើយ។
ការការពារច្រាំងព្រែកនេះ គឺ រៀបចំការពារជេីងទេរដោយប្រេីប្រអប់ថ្ម (Gabion Box) និងចាក់ដីបំពេញ ដេីម្បីធ្វេីជាផ្លូវអាចធ្វេីដំណេីរបានឡេីងវិញនៅក្នុងភូមិឃុំ ក្នុងភូមិសាស្ត្រនេះ។
សូមជម្រាបជូនដែរថា គម្រោងនៃការងារសាងសង់នេះ បានចាប់ផ្តេីមពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នឹងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕