កំពង់ចាម៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុយ សុវណ្ណ និងលោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ បានចុះពិនិត្យវាយតម្លៃសុពលភាពគម្រោងការពារច្រាំងទន្លេតាមបណ្តាទីតាំងដូចខាងក្រោម ៖
១-នៅទន្លេមេគង្គ ប្រវែង ៣.៦៧០ម៉ែត្រ ឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយប្រេីបាវ Geotextile Bags រៀបទប់ផ្នែកខាងក្រោមច្រាំងទន្លេ
២-នៅទន្លេមេគង្គ ប្រវែង ១.៤៩០ម៉ែត្រ ឃុំក្រូចឆ្មារ និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយប្រេីបាវ Geotextile Bags រៀបទប់ផ្នែកខាងក្រោមច្រាំងទន្លេ
៣-និងនៅទន្លេមេគង្គ ប្រវែង ១៧៥ម៉ែត្រ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ ដោយរៀបបាវ Geotextile Bags រៀបការពារផ្នែកខាងក្រោមច្រាំងទន្លេ និងរៀបប្រព័ន្ធដោះទឹកក្រោមដី ព្រមទាំងក្រាលបេតុងការពារជេីងទេរច្រាំងទន្លេផ្នែកខាងលេី
ជារួមតាមការបញ្ជាក់បន្ថែមពីក្រុមការងារបច្ចេកទេ បានបង្ហាញពីលទ្ធផលពិនិត្យវាយតម្លៃឃេីញថា ទាំង ៣ទីតាំងដែលបានការពារនេះ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕