ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC បានអនុម័តឱ្យក្រុមហ៊ុនចិន២សាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងព្រះសីហនុ។
១ ឈ្មោះក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA)DEVELOPMENT GROUP CO.,LTD គ្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តផ្សេងទៀតដែលទំហំទឹកប្រាក់វិនិយោគ៨៨,៤លានដុល្លារ។ គម្រោងនេះមានទីតាំង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២ ក្រុមហ៊ុនUNION DEVELOPMENT GROUP CO.,LTD មានទុនវិនិយោគប្រមាណ៥០០,៤លានដុល្លារ គ្រោងបង្កើតសណ្ឋាគារផ្កាយ៥ ដែលមាន៨០០បន្ទប់ និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មតារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍និងគម្រោងផ្សេងៗទៀត ក្នុងទីតាំង ស្រុកគិរីសាគរ ខេត្តកោះកុងដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍។
សរុប ក្រុមហ៊ុនទាំង២នេះ មានទុនវិនិយោគជិត៦០០លានដុល្លារអាមេរិក ដែលរំពឹងផ្តល់ឱកាសការងារ ជាង៦ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុករបស់CDC កាលពីថ្ងៃទី១៨ កុម្ភៈ៕