ខេត្តព្រះវិហារ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារបានសហការជាមួយក្រុមហ៊ុនឆាយណាហ្គ្រេតខល ដើម្បីបង្កើតរោងចក្រផលិតខ្សែពួរក្រណាត់ និងប៉ាវ ដែលកែច្នៃឲ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រ ដែលផលិតចេញពីដំណាំប្រទាលសូត្រស្ថិតនៅក្នុងស្រុករវាង ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងទៀតថាបប្ចុប្បន្នក្រុមហ៊ុនមានផ្ទៃដាំដំណាំប្រទាលសូត្ររហូតទៅដល់ជាង ១ ០០០ហិកតាក្នុងនោះក្រុមកហ៊ុនដាំដំណាំសូត្រនេះបានចំនួន ១៨០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកចំនួនជាង៨០នាក់ និងជំនាញការចិន ៩នាក់។ លោកបានបញ្ជាក់ថា ដំណាំសូត្រមានអាយុ២ឆ្នាំអាចប្រមូលផលបាន ហើយក្នុង ១ឆ្នាំអាចប្រមូលផលបាន ៣ដង ហើយក្នុង១ហិកតាអាចផ្តល់ផលពី ២៥ ទៅ៣០តោន ក្នុង៣០ តោនអាចផលិតបានសរសៃសូត្របានចំនួនពី ៣តោន ហើយក្នុង១តោនសរសៃសូត្រមានតម្លៃ ១៥០០ទៅ២០០០ដុល្លារ។
លោកបានបញ្ជាក់បន្ថែមថាវាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវ ការទឹកតិច ធន់នឹងអាកាសធាតុក្តៅនិងផ្តល់ទិន្នផលខ្ពស់។  ក្រុមហ៊ុនគ្រោងធ្វើការនាំចេញហើយក្រុមហ៊ុនបានសិទ្ឋប្រទានពីរាជរដ្ឋាភិបាលដើម្បីធ្វើការដាំដុះនិងកែច្នៃហើយជាគោលដៅទៅមុខទៀតរោងចក្រនិងនាំចេញផលិតផលទៅទីផ្សារប្រទេសចិនដែលជាទីផ្សារធំ។មួយវិញទៀតខាងក្រុមហ៊ុនដំណើរការនៅពេលមានរោងចក្រគេត្រូវការវត្ថុធាតុដើមច្រើនចែកឲ្យប្រជាពលរដ្ឋដាំហើយគេប្រមូលទិញមកវិញ៕

ប្រភព៖ក្រសួងព័ត៌មាន