រាជធានីភ្នំពេញ៖ នៅក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១១ មិថុនា ២០២០ នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកោះកុងនេះកំពុងសិក្សាទីតំាង និងផលប៉ៈពាល់ផ្សេងៗ នៅក្នុងឃុំតាតៃស្រុកកោះកុង។
សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ជាការឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ របស់ភ្ញៀវទេសចរជាតិ អន្តរជាតិនិងអ្នកវិនិយោគ ទៅកាន់ខេត្តកោះកុង ជាពិសេសខេត្តកោះកុង មានសក្តានុពលផ្នែកអេកូទេសចរណ៍ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគមកបន្ថែមទៀត ដើម្បីឱ្យកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន។
លោកស្រីបន្តថា ចំពោះការវិនិយោគលើវិស័យទេសចរណ៍វិញ នៅតាមបណ្តាឆ្នេរមានចំនួន១៦គម្រោង និងនៅតាមបណ្តាកោះមាន២គម្រោង៕